បើតាមប្រភពពី Mobile-review, Samsung កំពុងតែធ្វើការអភិវឌ្ឍន៍ នូវគំរូ Tablet មួយមានទំហំអេក្រង់ 12 inch និងត្រូវបានដំឡើងរួចជាស្រេច នូវប្រព័ន្ធប្រតិបត្តិការពីរគឺ Android និង Windows RT ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចជ្រើសរើសប្រើប្រព័ន្ធប្រតិបត្តិការណាមួយក៏បាន ពេលបើកប្រើ Tablet។,

មុននេះមិនយូរប៉ុន្មាន Bloomberg បានបង្ហាញឲ្យដឹងពីព័ត៌មានមួយថា Microsoft ស្នើសុំឲ្យ HTCធ្វើការរចនាម៉ូតនូវបណ្តាគំរូ Smartphone ដំឡើងនូវប្រព័ន្ធប្រតិបត្តិការពីរ និងផ្គត់ផ្គង់នូវជម្រើសDual-boot ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចជ្រើសរើសយកប្រព័ន្ធប្រតិបត្តិការណាមួយក៏បានដែលពួកគេចូលចិត្ត ពេលបើកឧបករណ៍។

/

ស្រាប់តែពេលថ្មីៗនេះ ពិភពបច្ចេកវិទ្យា ក៏បានឡើងកំដៅម្តងទៀត នៅពេលដែលលេចចេញនូវព័ត៌មានដែលថា Microsoft ក៏បានធ្វើសំណើស្នើទាំង Samsung ក៏ដូចជា Huawei ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន និងផ្គត់ផ្គង់នូវជម្រើស Dual-boot ដល់បណ្តា Tablet ដែលក្រុមហ៊ុនទាំងពីរនេះ ជិតធ្វើការអភិវឌ្ឍន៍ ផលិត ផងដែរ។

តាមប្រភពពី Eldar Murtazin ដែលបានសរសេរនៅលើ Mobile-review (គេហទំព័ររុស្ស៊ី) បានឲ្យដឹងថា Samsung បានយល់ព្រមនូវសំណើខាងលើរបស់ Microsoft ហើយកំពុងតែធ្វើការអភិវឌ្ឍន៍នូវគំរូTablet 12” ថ្មីមួយសំរាប់ឆ្នាំ ២០១៤ ដែលអាចប្រើបានទាំង Android ក៏ដូចជា Windows RT ផងដែរ។គំរូ Tablet នេះនឹង Support នូវ Dual-boot ថ្មី បើតាមការរំពឹងទុក នឹងត្រូវបានបំពាក់នូវអេក្រង់ LCD កំរិតពន្លឺខ្ពស់ ហើយតាមប្រភពពីអ្នកដែលបានប្រើសាកល្បង Tablet  នេះ បានឲ្យដឹងថា ឧបករណ៍គំរូ ដែលកំពុងធ្វើការអភិវឌ្ឍន៍នោះ ប្រើប្រព័ន្ធប្រតិបត្តិការពីរ បានយ៉ាងល្អ ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- រូបភាពកាសែត ដ៏ស្អាត របស់ Galaxy Note 3 mini - Samsung នឹងបង្ហាញ Galaxy S5 នៅខែ មករា ឆ្នាំ ២០១៤- Sony បានបង្ហាញ Xperia Z1 mini ជាផ្លូវការ ជាមួយកាមេរ៉ា 20 MP មិនជ្រាបទឹក

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

ប្រែសម្រួល៖ សិលាប្រភព៖ Vexpress