ថ្មីៗនេះ Chelsea បានបញ្ចញរូបភាពមួយចំនួនដែលបង្ហាញពី ឯកសណ្ឋានថ្មីរបស់ខ្លួនសំរាប់រដូវកាលថ្មី ២០១៣-២០១៤ ។ ក្នុងការផ្សាយពាណិជ្ជកម្ម គេឃើញកីឡាករល្បីរបស់ Chelseaស្រោបទៅដោយស្បែកពណ៌ខៀវចាស់ តែមួយពណ៌ប៉ុណ្ណោះ ។ បន្ទាប់មកស្រទាប់ពណ៌ខៀវនោះ បានរលប់បាត់ម្តងបន្តិចរហូតលិចចេញ រូបរាងមុខមាត់កីឡាករ និង ឯកសណ្ឋានថ្មី ។/ឯកសណ្ឋានថ្មីនេះ មានការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ ដូចជា កអាវ និង ដៃ ហើយចំណែកឡូហ្កូ ផ្តូរទៅជាផ្ទៃពណ៌សរវិញ ហើយស្រោបដោយពណ៌មាស ។ ចំណែក  Petr Cech វិញឯកសណ្ឋានពិសេស គឺពណ៌លឿងភ្លឺចាំងតែម្តង ។ អ្នកគាំទ្ររបស់  Chelsea  សង្ឃឺមថាការផ្លាស់ប្តូរ ឯកសណ្ឋានថ្មីនេះអាចនាំមកនូវ សំណាងល្អច្រើនដល់ក្រុម Chelsea ៕/

/ 

ដោយ ៖ កុសលប្រភព ៖ k14