Google ទើបតែធ្វើការអាប់ហ្គ្រេតនូវ Application Translate នៅលើ Android ឡើង Version ថ្មីក្នុងនោះការអភិវឌ្ឍន៍គួរឲ្យកត់សំគាល់បំផុតគឺ app បាន Support កញ្ចប់ភាសាប្រភេទ Offlie ។ចាប់ពីពេលនេះ អ្នកអាចធ្វើការដោនឡូតជាមុន នូវកញ្ចប់ភាសាមួយដែលអ្នកច្រើនប្រើ ហើយGoogle Translate នឹងធ្វើការបកប្រែភ្លាម បើទោះជាឧបករណ៍មិនមានភ្ជាប់អ៊ីនធឺណេតក៏ដោយ។
Google បានឲ្យដឹងថា ភាសាសរុបទាំងអស់មាន ៥០ ភាសាដែលត្រូវបាន Support ជាប្រភេទOffline ។ ដើម្បីប្រើប្រាស់កម្មវិធីនេះ អ្នកចុចចូលប៊ូតុង Menu រួចចុច Offline Languages ហើយជ្រើសរើស ភាសាដែលអ្នកត្រូវការដោនឡូត។

ដោនឡូត Application Google Translate ដោយឥតគិតថ្លៃនៅលើ Store សូមចុចត្រង់នេះ។ បញ្ជាក់ត្រូវមាន Android 2.3 ឡើងទៅ ទើបអាចប្រើប្រាស់បាន។ កម្មវិធីមួយចំនួនល្អៗផ្សេងទៀតរបស់ Google Translate:
- Support ការបកប្រែតាមរយះ សម្លេងនិយាយ
- Support ការបកប្រែតាមរយះ ការសរសេរដៃ
- អនុញ្ញាតការបកប្រែខ្លឹមសារ សារ SMS ណាមួយក៏បាន
- អាច Copy Text ដែលបានបកប្រែហើយ ឡើងវិញបានយ៉ងលឿន និងងាយស្រួល


ដោយ៖ សិលាប្រភព៖ TTE