តាមកាសែត Financial Times, Google អាចនឹងកំពុងស្រាវជ្រាវ នាឡិកាដៃឆ្លាតវៃផ្ទាល់ខ្លួនមួយ។ឧបករណ៍នេះ ត្រូវបានអភិវឌ្ឍដោយក្រុម Android, គឺមិនមែននៅ បន្ទប់ពិសោធន៍ X ដូច Google Glass ទេ។ 

គំរូនាឡិកាដៃនេះ នឹងមានដំណើរការដូចជាអ្នកជំនួយការមួយដល់បណ្តាទូរស័ព្ទ Android ដែរដូចទៅនឹង គំនិតច្នៃប្រឌិតរបស់ Sony SmartWatch, Pebble រឺ i'm Watch។ តាមប្រភពរបស់ Financial Times បានឲ្យដឹងថា សកម្មភាពរបស់ Google គឺពិតជាមិនពាក់ព័ន្ធអ្វីទាំងអស់នឹងរឿងដែល Samsung បានបង្ហើបថាកំពុងធ្វើការអភិវឌ្ឍន៍ smartwatch នោះទេ។

/

កាលពីឆ្នាំមុន Google ធ្លាប់បានចុះឈ្មោះធ្វើប័ណ្ណប៉ាតង់មួយ ដែលទាក់ទងទៅនឹងឧបករណ៍បច្ចេកវិទ្យាដែលអាចពាក់លើមនុស្សបាន។ ឯកសាររបស់ក្រុមហ៊ុន បានរៀបរាប់ពីនាឡិកាឆ្លាតវៃមួយជាមួយអេក្រង់ Flip ពីរ, Interface អ្នកប្រើប្រាស់ដោយភ្នែក រួមជាមួយនឹងកាមេរ៉ា។ នេះអាចជាកត្តាចំបងមួយដល់ព័ត៌មានដែល Financial Times ផ្សាយចេញ។

បច្ចុប្បន្ន នៅមិនទាន់ច្បាស់ថា ពេលណា smartwatch របស់ Google នឹងបង្ហាញខ្លួន។ ជាក់ស្តែង វាអាចនឹងបង្ហាញខ្ឡួន ទន្ទឹមពេលនឹងការបង្ហាញខ្លួននៃនាឡិកា របស់ Apple, Samsung ៕

ដោយ៖ សិលាប្រភព៖ TTE