កាលពីម្សិលមិញ គេបានឃើញនូវព័ត៌មានចចាមអារាមពី Nokia ដែលអាចធ្វើការដាក់បង្ហាញនូវទូរស័ព្ទពីរស៊េរីគឺ Arrow និង Phi ក្នុងពិធីមួយដែលប្រារព្ធនៅថ្ងៃទី5/9 ខាងមុខនេះ ប៉ុន្តែរូបរាងរបស់វាយ៉ាងណានោះ គឺត្រូវលាក់ជាសម្ងាត់។
ថ្មីៗនេះគេហទំព័រ Liveside បានបង្ហាញនូវរូបភាពមួយចំនួន ត្រូវបានគេកំនត់ថាជារូបភាពនៃគំរូរចនាម៉ូដស៊េរីទូរស័ព្ទ Phi បាន Nokia ដាក់សំណើឡើងទៅ USPTO កន្លងទៅនេះ។ តាមគំរូការរចនាម៉ូដទូរស័ព្ទនេះ គឺមានរាងស្រដៀងនឹង Lumia 900 ទាំងរូបសណ្ឋានមួយចំនួន, រូបរាងជ្រុងៗនៅផ្នែកគែមៗ, ទីតាំងនៃប៊ូតុងសំលេង, ប៊ូតុង lockscreen ក៏ដូចជា cameraនិងអំពូល Flash LED, អេក្រង់មានរាងរាបស្មើ ផ្ទុយពីព័ត៌មានដែលថាអេក្រង់វានឹងមានរាងកោងកាលពីមុននេះ។

ផ្នែកខាងមុខរបស់ Lumia 800/900 ប្រៀបធៀបជាមួយគំរូរចនាម៉ូដរបស់ Nokia Phi

ខាងលើគឺជាបណ្តាចំនុចដែលស្រដៀងគ្នា ចំណែកចំនុចខុសគ្នាដែលងាយមើលឃើញបំផុតនោះគឺទូរស័ព្ទនេះមាន Speaker ពីរនៅខាងក្រោម ក្នុងនោះទីតាំងរន្ធ microUSB ត្រូវបានប្តូរមកដាក់នៅផ្នែកខាងក្រោម និងរន្ធដោតកាសប្តូរមកដាក់នៅកណ្តាលផ្នែកខាងលើនៃទូរស័ព្ទ ដែលខុសគ្នាទាំងស្រុងពី Lumia 900។ រូសណ្ឋានរបស់ Nokia Phi នេះក៏ត្រូវបានធ្វើការអាប់ហ្គ្រេដច្រើនគួរកត់សំគាល់ដូចជា បំពាក់នូវអេ-ក្រង់ទំហំ 4,7 Super AMOLED, កំរិតពន្លឺ 1280x720, CPU Dual Core Qualcomm 1,5Ghz, Support 4G LTE, NFC, មានរន្ធដាក់មេម៉ូរីបន្ថែមប្រភេទ microSD, អាចភ្ជាប់ NFC៕
ដោយ៖ សិលាប្រភព៖ TTE