នារីជនម្នាក់ឈ្មោះ Aarti Yadav ជាជាតិឥណ្ឌា អាយុ ២២ឆ្នាំ ត្រូវបានគេអះអាងថា ត្រូវបុរសនៅក្បែរខាង ប្រព្រឹតអំពើ​បៀតបៀន​កេរ្តិ៍​ខ្មាស ជាច្រើនលើក ធ្វើឱ្យនាងមានគំនុំយ៉ាងជ្រាលជ្រៅ និងធ្វើការសងសឹក។

/

នៅក្នុងគ្រាមួយនោះ ខណៈដែលត្រូវបុរសដដែលបានធ្វើសកម្មភាពបៀតបៀនកេរ្តិ៍​ខ្មាសរបស់នាង ហើយនៅពេលការអត់ធ្មត់របស់នាងបានដល់ទីបញ្ចប់ នាងក៏បានដេញតាមទាន់ និងបានទាត់ ទះកំផ្លៀង ធ្វើឱ្យបុរសនោះ ផ្ដួលម៉ូតូចោល រត់យករួចខ្លួន។

មិនទាន់អស់កំហឹង នារីម្នាក់នេះ ក៏បានដុតម៉ូតូនេះចោល ដោយមានការគាំទ្រយ៉ាងច្រើនពីក្រុមអ្នកដំណើរ បើទោះជានាងអាចជួបបញ្ហាផ្លូវច្បាប់។ ប៉ុន្ដែយ៉ាងណាក៏ដោយ នគរបាលបានទទួលពាក្យបណ្ដឹងជាច្រើន ប្រឆាំងនឹងបុរសម្នាក់ដែលត្រូវបានគេរាយការណ៍ថា តែងតែធ្វើអំពើរាប់មិនអស់ ទាក់ទឹននឹងការបៀតបៀនកេរិ៍្ដខ្មាសនារី។

 

ដោយ ៖ សីហាប្រភព ៖ ndtv/YT