
នៅក្រោយរយៈពេល ៥ឆ្នាំនៃការបង្ហាញវត្តមាននៅក្នុងទីផ្សារ,ប្រព័ន្ធប្រតិបត្តិការដែលធ្វើអោយក្រុមហ៊ុន Microsoft ទទួលបរាជ័យធំបំផុតនោះគឺ Windows Vista នឹងត្រូវបញ្ឈប់ធ្វើការផ្តល់ជូនជាផ្លូវការពី Microsoft ចាប់ពីពេលនេះតទៅហើយ។ ហើយអ្នកប្រើប្រាស់ទាំងឡាយក៏នៅតែអាចទទួលបាននូវរាល់កំណែ Update ទាំងឡាយពីក្រុមហ៊ុនមួយនេះដោយឥតគិតថ្លៃដដែល ប៉ុន្តែចំពោះអ្នកដែលមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មវិញ គឺតំរូវអោយធ្វើការចំណាយថវិការបន្ថែមសំរាប់ bug fix និងកំណែ patch ផ្សេងៗ។ រហូតដល់ឆ្នាំ ២០១៧ ការផ្តល់ជូននេះនឹងត្រូវបានបិទបញ្ចប់ទាំងស្រុង។ ចំពោះអ្នកប្រើប្រាស់ XP គឺនៅមានពេល ២ឆ្នាំទៀតដើម្បីធ្វើការត្រួតពិនិត្យនិង Update ទៅកាន់ OS ថ្មី។ Windows XP បច្ចុប្បន្នទទួលបានការផ្តល់ជូនមានរយៈពេលយូរជាង Vista,នោះក៏ព្រោះតែការពេញនិយមរបស់វាមានកំរិតមួយខ្ពស់បើធៀបជាមួយ Vista ។ វក៏គឺជាករណីពិសេសមួយចំពោះ Microsoft ផងដែរ ពីព្រោះតាំងពីដើមរហូតដល់បច្ចុប្បន្ន ក្រុមហ៊ុននេះគឺធ្វើការផ្តល់ជូននូវប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនក្នុងរយៈពេលមួយដែលមានកំណត់។ ហើយបើគិតពីពេលវេលាដែលប្រព័ន្ធប្រតិបត្តិការនោះបានបង្ហាញវត្តមានវិញ គេសង្កេតឃើញថា XPបានបង្ហាញវត្តមានឡើងក្នុងរយៈពេលយូរបំផុតមុននឹងប្រព័ន្ធប្រតិបត្តិការ Windows Vista បង្ហាញវត្តមាន។Microsoft បច្ចុប្បន្នបានធ្វើការផ្តល់ជូននូវកម្មវិធីមួយចំនួនដូចជា Microsoft Deployment Toolkit និង Desktop Optimization Pack ដើម្បីជួយអោយបណ្តាអ្នកជំនួញទាំងឡាយបញ្ចប់អោយបានរួចរាល់នូវការងារបោះបង់ Windows XP នេះ៕
ប្រភព ៖ The Vergeដោយ៖ រស្មី