ក្រុមហ៊ុន Apple អាចនឹងធ្វើការបង្ហាញខ្លួនជាមួយ iPhone ដែលមានរូបរាងធំជាងមុន ជាមួយនឹងពណ៌ខ្ជូតៗជាច្រើន នៅចុងឆ្នាំនេះហើយ។ 9to5Mac បានរាយការណ៍ថា iPhone ដែលមានអេក្រង់ OLED ៦.៥ អ៊ីញ នឹងបង្ហាញខ្លួនជាមួយពណ៌ខ្មៅ ស និងពណ៌មាសដែលប្លែកពីមុន។ ហើយអ្វីដែលពិសេសទៀតនោះគឺ ទូរស័ព្ទ iPhone ទំហំ 6.1 អ៊ីញ ត្រូវបានគេរាយការណ៍ថា នឹងបង្ហាញខ្លួនជាលើកដំបូងដែលមានពណ៌ប្រផេះ ពណ៌ស ពណ៌ខៀវ ក្រហម និងពណ៌ទឹកក្រូច។

/

ប្រសិនបើពត៌មាននេះត្រឹមត្រូវ នោះក្រុមហ៊ុន Apple នឹងធ្វើការណែនាំយ៉ាងហោចណាស់ ៤ពណ៌ ដែលជាពណ៌ថ្មីនៅលើទីផ្សារ សម្រាប់ឆ្នាំ ២០១៨ ដោយព្រឹត្តិការណ៍នេះអាចជាការចេញម៉ូដែល ទូរស័ព្ទ iPhone របស់ខ្លួនច្រើនខុសពីរៀងរាល់ឆ្នាំ។ គួរបញ្ជាក់ផងដែរថា សព្វដងក្រុមហ៊ុនអេបផល បានបង្ហាញនូវទូរស័ព្ទស៊េរីពណ៌ក្រហម ប៉ុន្មានខែបន្ទាប់ពីលេចរូបរាង iPhone ថ្មីម្តងៗ ដើម្បីផ្សព្វផ្សាយផលិតផល (RED) ដែលជាអង្គការមួយក្នុងការធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការផ្ទុក និងកើតជំងឺអេដស៍នៅអាហ្វ្រិក។ ប៉ុន្តែក្រុមហ៊ុន Apple មិនដែលបានរចនា និងបញ្ចេញ iPhone ដែលមានពណ៌ទឹកក្រូចពីមុនមកទេ។ នៅឆ្នាំ ២០១៣ ទូរស័ព្ទ iPhone 5C បានបង្ហាញខ្លួនជាលើកដំបូង ជាមួយនឹងពណ៌បៃតង ពណ៌ខៀវ ពណ៌លឿង ពណ៌ផ្កាឈូក និងពណ៌ស ដោយសារតែការត្រឡប់មកវិញរបស់ polycarbonate តែប៉ុណ្នោះ។

ទូរស័ព្ទ iPhone X Plus ថ្មីអាចនឹងមានអេក្រង់ប្រភេទ OLED ទំហំ ៦.៥ អ៊ីញ ដែលមានស៊ីមពីរ ហើយទូរស័ព្ទ iPhone អេក្រង់ ៦.១ អ៊ីញនឹងមានមុខងារ Face ID ។ Apple ក៏ត្រូវបានគេរំពឹងថា ខ្លួននឹងបន្ថែមនូវលក្ខណៈពិសេសមួយចំនួនទៀតទៅលើ iPhone ដែលមានទំហំ ៥.៨ អ៊ីញ ។

តោះ រងចាំមើលទាំងអស់គ្នា!!!

/

ប្រភព៖ msn