ទូរសព្ទ ៖ ស្របពេលដែលបច្ចេកវិទ្យាកាន់តែដើរទៅមុខ ទូរស័ព្ទមិនត្រឹមតែប្រើសម្រាប់ទំនាក់ទំនងគ្នានោះទេ វាត្រូវបានបញ្ជូលនូវមុខងារជាច្រើន ដើម្បីធ្វើឲ្យមនុស្សកាន់តែមានភាពងាយស្រួល។ បើអ្នកក្រលេកទៅមើលសមត្ថភាពនៃការចាប់រូបភាពរបស់ទូរស័ព្ទសព្វថ្ងៃនេះ វាសឹងតែមានគុណភាពប្រហាក់ប្រហែលទៅនឹងកាមេរ៉ា DSLR ទៅហើយ។
ថ្ងៃនេះ Camnews នឹងណែនាំលោកអ្នកនូវស្មាតហ្វូន ៣ប្រភេទ ដែលត្រូវបានអ្នកប្រើប្រាស់ជាច្រើនសរសើរពីគុណភាពនៃកាមេរ៉ារបស់ពួកវា
- Samsung Galaxy S8 and S8+
កាមេរ៉ារបស់ទូរស័ព្ទ Samsung Galaxy S8 និង S8+ មាន f/1.7 OIS camera ដែលអ្នកប្រើប្រាស់អាចថតរូបឲ្យមានលក្ខណៈព្រាលៗនៅផ្ទៃខាងក្រោយ។ មិនតែប៉ុណ្ណោះ វាថែមទាំងបញ្ជូលនូវ multi-frame image ថ្មីៗ ដែលនឹងធ្វើឲ្យរូបថតមានពណ៌ភ្លឺច្បាស់ ជាមួយពន្លឺគ្រប់គ្រាន់។ រូបភាពនីមួយៗដែលថតដោយកាមេរ៉ាមួយនេះ គឺមានភាពទាក់ទាញមែនទែន ហាក់បីដូចជាប្រើកាមេរ៉ាអាជីពផងដែរ។ ចំណែកឯកាមេរ៉ាមុខវិញ មានទំហំរហូតដល់ 8 មេហ្កាភិចសែល។
- Huawei P10 and P10 Plus
ទូរស័ព្ទ Huawei P10 and P10 Plus មានរហូតដល់ 12MP colour sensor និង 20MP monochrome one ដែលមានសមត្ថភាពធ្វើឲ្យរូបភាពប្លែកខុសពីគេ ជាមួយនឹងពណ៌ធម្មជាតិច្បាស់ត្រជាក់ភ្នែក។ អ្នកក៏អាចប្រើមុខងារ zoom សម្រាប់ថតរូបជិត (close up) ដែលវានៅតែរក្សារូបភាពឲ្យច្បាស់ដដែល ទោះបីអ្នក zoom 1x ឬ 2x ក៏ដោយ។ សម្រាប់ទូរស័ព្ទនេះផងដែរ វាត្រូវបានប្រើជាមួយ f/1.8 Leica glass ដែលជួយអ្នកប្រើប្រាស់ នៅពេលរូបថតនៅកន្លែងមានពន្លឺមិនគ្រប់គ្រាន់។ លើសពីនេះទៅទៀត ការថតរូបបែប bokeh កាន់តែមានភាពងាយស្រួល និងធ្វើឲ្យតួអង្គកាន់តែមានភាពលេចធ្លោ។
- iPhone 7 Plus
សម្រាប់ទូរស័ព្ទ iPhone 7 Plus វិញ វាបានបំពាក់នូវ f/1.8 ល្អសម្រាប់ថតរូប ទោះបីនៅកន្លែងដែលមានពន្លឺតិចតួច។ សម្រាប់ LED flash វិញមានលក្ខណៈល្អប្រសើរ ដូចទៅពន្លឺធម្មជាតិផងដែរ។ បន្ថែមពីនោះទៀត គ្រាន់តែចុចទៅលើ 1x icon អ្នកអាចថតរូប close up ដែលអាចធ្វើឲ្យផ្ទៃខាងក្រោយព្រាលៗ។ នោះគឺជាបច្ចេកវិទ្យា ដែលដូចទៅនឹងកាមេរ៉ា DSLR ធ្វើឲ្យតួអង្គលេចធ្លោជាងផ្ទៃខាងក្រោយ។ តើអ្នកចូលចិត្តទូរស័ព្ទមួយណាជាងគេ?
ប្រែសម្រួល ៖ High
ប្រភព ៖ Stuff