Discovery ដែលជាយានអាវកាសធ្លាប់បានចូលរួមក្នុងកម្មវិធី space shuttle របស់ NASAបានបង្ហាញខ្លួនជាថ្មី ដោយការហោះហើរចុងក្រោយបង្អស់នៅលើដែនអាកាសអាមេរិក មុននឹងត្រូវបានបញ្ជូនទៅកាន់សារមន្ទីរ។

Discovery ត្រូវបានយកចេញពីអាគារដំឡើងដើម្បីទៅកាន់មូលដ្ឋាន Mate Demate នៅមជ្ឈមណ្ឌលអាវកាស Kennedy ។

មុននេះ កម្មវិធី Space Shuttle របស់ NASA បានបញ្ចប់កាលពីឆ្នាំ ២០១១ ក្រោយពេលបានបំពេញបេសកកម្មរយៈពេល ៣០ឆ្នាំ។



យានអាវកាស Discovery ត្រូវបានបំពាក់ភ្ជាប់នៅលើខ្នងរបស់យន្ដហោះ Boeing 747 និងបានសំដែងនូវការហោះហើរលើដែនអាកាសក្រុង Washington ។





Discovery បានហោះហើរឆ្លងកាត់តំបន់សំខាន់ៗជាច្រើនដូចជា សេតវិមាន ព្រលានយន្ដហោះជាតិ Ronald Reagan Washington និងទីលានជាតិ។ល។

មនុស្សរាប់រយនាក់កំពុងតាមដានការហោះហើរចុងក្រោយរបស់ Discovery ។

យានអាវកាស Discovery បានចុះចតនៅព្រលានយន្ដហោះ Dulles នៅមុនពេលនាំយកទៅកាន់សារមន្ទីរអាវកាស៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Reuters