ក្រុមហ៊ុនអាកាសចរណ៍ និងអវកាសរបស់អង់គ្លេសមួយ ថ្មីៗនេះ បានប្រកាសឧទ្ទេសនាមនូវរូបភាពគំរូនៃយន្ដហោះគ្មានបង្អួច ជំនួសមកវិញ គឺវាត្រូវបានបំពាក់ដោយប្រព័ន្ធអេក្រង់ដែលបង្ហាញអំពីទិដ្ឋភាពជុំវិញ បញ្ចាំងភាពយន្ដ ពេលកំពុងហោះហើរ។

/

យោងតាមក្រុមហ៊ុន CPI រូបរាងនៃផ្នែកខាងក្នុងទាំងស្រុងរបស់យន្ដហោះគ្មានបង្អួចនេះ នឹងបំពាក់ប្រព័ន្ធអេក្រង់ប្រភេទទន់ ដែលមានកម្រិតបង្ហាញរូបភាពគុណភាពខ្ពស់។ ដោយមានអេក្រង់នេះ ភ្ញៀវអាចគយគន់ទិដ្ឋភាពខាងក្រៅជុំវិញយន្ដហោះ ក៏ដូចជាការទស្សនាភាពយន្ដ និងទូរស័ព្ទចេញចូលបែបវីដេអូ។

គំនិតស្ដីអំពីយន្ដហោះគ្មានបង្អួចនេះ ធ្លាប់ត្រូវបានបារាំងប្រកាសកាលពីខែសីហា ប៉ុន្ដែ មិនទាន់ដឹងថា មានក្រុមហ៊ុនណាខ្លះនឹងមានយន្ដហោះប្រភេទនេះ។ យ៉ាងនេះក្ដី វត្តមានរបស់យន្ដហោះគ្មានបង្អួចនេះ នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខ។

/

ក្រុមហ៊ុនអាកាសចរណ៍ និងអាវកាសអាមេរិក Spike មានគម្រោងនឹងធ្វើការហោះហើរល្បឿនលឿនឡើងវិញ ពី New York ទៅក្រុង London នាឆ្នាំ ២០១៨ ហើយតាមគម្រោង ជើងហោះហើរទាំងនេះ នឹងបម្រើការដោយយន្ដហោះគ្មានបង្អូចផងដែរ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Today