បច្ចុប្បន្នប្រព័ន្ធបច្ចេកវិជ្ជាកាន់តែទំនើប មនុស្សអាចផលិតអ្វីៗ បែបយ៉ាងបានទាំងអស់នៅលើភពផែនដី ដ៏ធំល្វឹងល្វើយនេះ។ មនុស្សអាចផលិត កង់ ម៉ូតូ រថយន្តទំនើប យន្តហោះ និង វត្ថុប្រើប្រាស់ជាច្រើនទៀតដែលជាតម្រូវការចាំបាច់របស់មនុស្ស។ អ្វីដែលអស្ចារ្យនោះគឺមនុស្សអាចផលិតរថយន្ត ដែលមានទម្ងន់រាប់តោនឱ្យហោះហើរនៅលើអាកាសបានដូចជាសត្វបក្សីកំពុងតែហោះហើរស្វែងរកចំណី។
អ្វីដែលកាន់តែពិសេស និងអស្ចារ្យជាងនេះទៅទៀត មនុស្សបានផលិតនូវរថយន្តហោះយក្សដ៏ធំមហិមាមួយ ដែលមានឈ្មោះថា HAV 304 Airlander ជាប្រភេទរថយន្តយក្ស ដែលមានប្រវែង ៩១,៤៤០ម៉ែត្រ វែង ជាងគេលើលោក និង អាចផ្ទុកទម្ងន់បានដល់ទៅ ៧ ទៅ ៨តោនបំពាក់ដោយប្រព័ន្ធ Hybird អាចហោះហើរបានរយៈពេល ៣សបា្តហ៍ នៅលើលំហអាកាសដែលបានចំណាយទឹកប្រាក់ផលិតអស់ប្រមាណជា ៤,២លាន ដុល្លារ៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ cnet