ដើម្បីសម្រួលដល់ដំណើរមកដល់ របស់មេដឹកនាំកំពូលៗអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើនទៀត ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាកជាបណ្តោះអាសន្នមួយរយៈ នូវការចុះចត ជើងយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅមជ្ឈមណ្ឌលព័ត៌មាន នៅព្រឹកថ្ងៃទី១៧វិច្ឆិកា ឆ្នាំ២០១២ ថា ការប្រកាសសម្រេចផ្អាកជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះ នឹងមិនប៉ះពាល់អ្វីនោះទេ ព្រោះថា រដ្ឋាភិបាលបិទតែមួយរយៈ និងបង្វែរអោយទៅរកការចុះចត នៅក្រុងសៀមរាបជាជំនួសវិញ។លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ៖ មិនអីទេ គេដឹងហើយ ពីព្រោះយើងមានកន្លែងមួយចំនួន។ បើសិនជាគេទៅសៀមរាបតែម្តង មិនអីទេ។ តែនេះយើងគ្រាន់តែផ្អាកមួយភ្លេតសិនទេ៕
ដោយ ៖ សីហា