ទីភ្នាក់ងារអវកាសអាមេរិក ណាសា កាលពីថ្ងៃទី ១៨កាក្កដា បានអោយដឹងថា ដោយសារតែប្រើប្រាស់កែវយឹតអវកាស Spitzer ក្រុមតារាវិទូ បានរកឃើញភពមួយដែលមានទំហំស្មើនឹង២/៣នៃភពផែនដី។
ភព UCF-1.01 ដែលទើបត្រូវបានរកឃើញ
លោក Kevin Stevenson មកពីសាកលវិទ្យាល័យ Central Florida នៅOrlando ថ្លែងថា ៖ យើងបានរកឃើញភ័ស្ដុតាង បង្ហាញថា មានភពដ៏តូចមួយ ដែលមានកំដៅខ្លាំង និងស្ថិតនៅជិតប្រព័ន្ធព្រះអាទិត្យ ដោយសារតែកែវយឹតអវកាស Spitzer។
ភពមួយនេះត្រូវបានគេដាក់ឈ្មោះថា UCF-1.01។ ភពនេះមានចម្ងាយពីផែនដី ប្រមាណជា៣៣ឆ្នាំពន្លឺ ដែលនេះ វាអាចក្លាយជាភពមួយដែលតូចជាងផែនដី និងនៅជិតប្រព័ន្ធព្រះអាទិត្យបំផុត។
គួររំឭកថា មុននេះ កែវយឹត Spitzer ធ្លាប់បានធ្វើការបំលាស់ទីរបស់បណ្ដាភពដែលត្រូវបានគេរកឃើញ ប៉ុន្ដែ UCF-1.01 គឺជាភពដំបូងដែលកែវយឹតនេះរកឃើញ ដូច្នេះគេរំពឹងថា កែវយឹត Spitzer អាចនឹងរកឃើញភពមួយដែលអាចអោយមនុស្សរស់នៅបាន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ KH