(វ៉ាស៊ីនតោន)៖ មនុស្សចំនួន១៣នាក់បានស្លាប់ និង៣១នាក់ផ្សេងទៀតបានទទួលរងរបួសបន្ទាប់ពី រថយន្តក្រុងទេសចរមួយគ្រឿង បានជិះទៅបុកពីចំពីក្រោយរថយន្តដឹកទំនិញធុនធំ នៅលើមហាវិធីមួយកន្លែង នៃភាគខាងត្បូងរដ្ឋកាលីហ្វរ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asian នាព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។

/

មន្ត្រីប៉ូលិស Jim Abele ដែលស្ថិតនៅកន្លែងកើតហេតុបានប្រាប់ក្រុមអ្នកសារព័ត៌មានថា រថយន្តក្រុងខាងលើ បានធ្វើដំណើរសំដៅឆ្ពោះទៅ ទិសខាងលិច តាមដងមហាវិថី Interstate 10 ហើយគ្រោះថ្នាក់ដ៏សាហាវនេះ ក៏បានកើតឡើងនៅក្បែរទីក្រុងPalm Springs ដែលស្ថិតនៅចម្ងាយប្រមាណ១៦០គីឡូម៉ែត្រភាគខាងកើត ទីក្រុង Lost Angeles នៃរដ្ឋកាលីហ្វរញ៉ានោះតែម្តង។

/

លោក Abele បានបញ្ជាក់ថាដោយសារតែល្បឿនលឿន របស់រថយន្តក្រុង បានធ្វើកន្ទុយរថយន្តដឹកទំនិញ ធុនធំនោះបុកចូលទៅក្នុងរថយន្តក្រុង ដល់ទៅជម្រៅជិតប្រាំម៉ែត្រ ហើយបានបណ្តាលឲ្យ អ្នកដំណើរ ១៣នាក់ស្លាប់ដោយរួមបញ្ចូល ទាំងអ្នកបើកបរផងដែរ ហើយ៣១នាក់ទៀត ត្រូវបានគេជឿជាក់ថា បានទទួលរងរបួសទាំងធ្ងន់ និងស្រាល។

លោក Jim Alebe ក៏បានឲ្យដឹងដែរថា រថយន្តក្រុងខាងលើទើបតែបានទទួលការត្រួតពិនិត្យបច្ចេកទេស ប៉ុណ្ណោះហើយវាគ្មានសញ្ញាមួយណាដែលអាចបង្ហាញថា គ្រោះថ្នាក់ខាងលើបានបណ្តាលមកពី បញ្ហាបច្ចេកទេសនោះឡើយ។ ម្យ៉ាងវិញទៀតគេមិនទាន់ដឹងច្បាស់ទេថាបញ្ហា ជាតិស្រវឹង គ្រឿងញៀន ឬមួយក៏ភាពអស់កម្លាំង ដែលជាកត្តាបង្កឲ្យមានសោកនាដកម្មនេះ ឬយ៉ាងណានោះដែរដោយគេ បានត្រឹមដឹងថាវាបានធ្វើដំណើរ ក្នុងល្បឿនលឿនគួរសមជាងរថយន្តដឹកទំនិញ ដែលរថយន្តក្រុងនោះបានទៅបុកចំពីក្រោយពេញទំហឹង៕

/

ប្រភព​ ៖ CNA