វីដេអូផ្សាយពាណិជ្ជកម្មនៃ Tablet Nokia Lumia 2520 បានធ្វើការវាយប្រហារចំៗ ទៅលើគូប្រជែងគីឡូដ៏ធ្ងន់របស់ខ្លួន iPad Air មកពី Apple។
ជាក់ស្តែងជាងនេះទៅទៀត វីដេអូពាណិជ្ជកម្មនេះ បានសង្កត់ធ្ងន់ទៅលើអត្ថប្រយោជន៍របស់Tablet Lumia 2520 ជាពិសេសគឺក្តារវាយអក្សរ (Keyboard) និង Software Office ដែលមានស្រាប់នៅក្នុងឧបករណ៍ រួមជាមួយនឹងរយះពេលនៃការប្រើប្រាស់ថ្ម បានយូរផងដែរ។
នៅក្នុងវីដេអូពាណិជ្ជកម្មនេះ គឺមានបុរសម្នាក់ដែលប្រើ iPad Air មានការលំបាក់ក្នុងការវាយអត្ថបទ Office ដោយសារតែមិនមាន ក្តារចុច (Keyboard) ដែលបង្ខំឲ្យបុរសនោះ ចាំបាច់ត្រូវយក Laptop មកប្រើវិញដដែល។ ក្នុងវីដេអូនោះទៀតសោះ ក៏បាននិយាយដល់រយះពេលនៃការប្រើប្រាស់ថ្មរបស់ iPad Air ដែលប្រើមិនបានយូរ ពោលគឺក្នុងពេលដែលបុរសនោះកំពុងតែរីករាយប្រើសុខៗ ស្រាប់តែវាអស់ថ្មតែម្តង។

សូមទស្សនាវីដេអូ ពាណិជ្ជកម្ម Nokia ដៀមដាម iPad Air របស់ Apple ខាងក្រោមនេះ ទាំងអស់គ្នា៖
ប្រែសម្រួល៖ សិលាប្រភព៖ zing