កីឡាករប្រដាល់លំដាប់ថ្នាក់ពិភពលោក Floyd Mayweather សហរដ្ឋអាមេរិកមិនដែល
ស្គាល់ពាក្យ ថាចាញ់នឹងប្រកួតជាមួយនឹងកីឡាករប្រដាល់លំដាប់ថ្នាក់ពិភពលោក
Miguel Cotto ដូចគ្នា ដើម្បីដណ្តើមខ្សែក្រវ៉ាត់ស្ថាប័ន WBA ប្រភេទទម្ងន់ Super Welter
weight នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១២ ខាងមុខនេះ។ ដែលការប្រកួតនេះនឹងត្រូវធ្វើ
ឡើងនៅសង្វៀន MGM Grand Garden នៅក្នុងក្រុង Las Vegas សហរដ្ឋអាមេរិក ដោយទទួលសិទ្ធផ្សាយបន្តផ្ទាល់ដោយស្ថានីយទូរទស្សន៍ HBO (Home Box Office)។

កីឡាករប្រដាល់ Floyd Mayweather បាននិយាយថាខ្លួនមានគំរោងថានឹងប្រកួតជាមួយ
នឹងកីឡាករប្រដាល់ Manny Pacquiao ដែលជាកីឡាករប្រដាល់សញ្ជាតិ Philipine
កាលពីខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ។ ប៉ុន្តែដោយសារតែការពិភាក្សាមិនត្រូវគ្នា
ដូចនេះ Floyd Mayweatherក៏បានប្រកួតជាមួយនឹងកីឡាករប្រដាល់ Miguel Cotto តែម្តង។

កីឡាករប្រដាល់ Floyd Marweather ធ្លាប់ប្រកួតឈ្នះចំនួន ៤២លើកនិងផ្តួលគូប្រកួត
អោយសន្លប់ចំនួន ២៦លើក។ ចំនែក Miguel Cotto ឈ្នះ ៣៦លើក ចាញ់ ២លើក និងផ្តួលគូប្រកួតអោយសន្លប់ ២៩លើក។

សំរាប់សំបុត្រចូលរួមទស្សនា គឺមានតំលៃចាប់ពី ១៥០០$, ១២៥០$, ៦០០$, ៣០០$
និង ២០០$ រាល់តំលៃសំបុត្រខាងលើនេះគឺមិនរាប់បញ្ចូលជាមួយនឹងសេវាកម្មផ្សេងៗ
ទៀតនោះឡើយ។

Floyd Marweather​ vs Miguel Cotto

ដោយ៖ រ័ត្ន