ថ្មីៗនេះ Intel បានបង្ហាញពីប្រភពកូដសាកល្បង (ដំណាក់កាល pre-alpha) នៃ Version Android 4.2.2 ដែល Suppot ដល់បណ្តាឧបករណ៍ប្រើ CPU របស់ខ្លួន។ ក្រុមហ៊ុនបានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយក្រុម Android Open Source Project (AOSP) ដើម្បីធានាថា បណ្តាកម្មវិធីថ្មីៗនៅលើ Version Android ថ្មីបំផុតនេះនឹង Support ជាមួយបណ្តា Smartphone និង Tablet ដែលប្រើCPU x86/64។

/

Intel បានហៅគំរោងរបស់ខ្លួនថា Android-IA ហើយបច្ចុប្បន្ន វាបានដំណើរការនៅលើ kernel Linux 3.8។ ចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុត ក្នុងដំណាក់កាលបង្ហាញខ្លួនលើកនេះគឺ Intel បានបន្ថែមសមត្ថភាព dual-boot ដែលអនុញ្ញាតឲ្យឧបករណ៍មួយ អាចតំឡើង និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការបានពីរគឺ Android 4.2.2 និង Windows 8។ ការដែល boot Android-IA ឥឡូវបានប្តូរទៅប្រើ UEFI មិនមែននៅប្រើ BIOS ទៀតទេ៕

ដោយ៖ សិលាប្រភព៖ TTE