បន្ទាប់ពី Camnews បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា Nokia បង្ហាញរូបភាពបច្ចេកវិជ្ជា PureView កាលពីព្រឹកមិញមក មានប្រិយមិត្តអ្នកអានរបស់ Camnews បានស្នើសុំឲ្យគេហទំព័រ Camnews ជួយចុះនូវរូបភាពដែលថតពីស្មាតហ្វូន Nokia 808 PureView ដល់គាត់ដើម្បីចង់ដឹងថា រូបភាពទាំងនោះច្បាស់ និងស្អាតយ៉ាងណា។
ពេលនេះ Camnews បានស្វែងរករូបភាពមួយចំនួនដែលពិតជាថតចេញពីកាមេរ៉ារបស់ទូរស័ព្ទNokia 808 PureView ដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រិយមិត្ត។ សូមទស្សនាវីដេអូ និងរូបភាពទាំងនោះដូចខាងក្រោម៖
វីដេអូតេស្តកាមេរ៉ារបស់ Nokia 808 PureView និង Apple iPhone 4S















សូមបញ្ជាក់ផងដែរថា Nokia 808 PureView ជាទូរស័ព្ទទំនើបរបស់ Nokia ដែលមានភាពល្បីល្បាញពីទំហំកាមេរ៉ាធំដល់ទៅ 41MP ថតរូបបានច្បាស់ល្អ និងទទួលបានទទួលពានរង្វាន់ធំៗលំដាប់ពិភពលោកចំនួនបីគឺ៖ (1) Best Mobile Device Award, (2) Best Imaging Innovation 2012 Award និង (3) EISA Award៕
ដោយ៖ សិលា