ឥណ្ឌា៖ លោក Mukherjee ជាសមាជិកជើងចាស់ម្នាក់ នៅក្នុងគណបក្ស Congress Partyបានជាប់ឆ្នោតជា ប្រធានាធិបតីឥណ្ឌា បន្ទាប់ពីលោកស្រី្ត Pratibha Pati។

លោក Mukherjee នឹងកាន់តំណែងជាប្រធានាធិបតីឥណ្ឌារយៈពេល ៥ឆ្នាំជំនួសលោកស្រី្ត Pratibha Patil ដែលជាប្រធានាធិបតីស្រីដំបូងឥណ្ឌា បន្ទាប់ពីគាត់បានទទួលសំលេងឆ្នោតច្រើនឈ្នះលោក Purno Sangma  ជាសមាជិករដ្ឋសភា មកពីគណបក្ស Bharatiya Janata Party។

យោងតាមបណ្តាញសារពត៌មាន BBC បានឱ្យដឹងថាលោក Mukherjeeគឺជាបុរសចំណាស់ដ៏អស្ចារ្យម្នាក់នៃគណបក្ស  Congress  Party  ដែលមានសមត្ថភាព  ឆ្លាត ប៉ិនប្រសប់ និងមានបទពិសោធន៍ផ្នែកនយោបាយច្រើន ទើបរូបគាត់អាចក្លាយជាប្រធានាធិបតី៕

width=456

width=456

ដោយ៖ វណ្ណៈប្រភព៖ BBC