សូមជំរាបសារជាថ្មីផងដែរថាថ្ងៃទី ២៣ តុលា ២០១២ នេះគឺជាថ្ងៃចុងក្រោយនៃការកាន់មរណៈទុក្ខអតីតព្រះមហាក្សត្រ ព្រះមហាវីរៈក្សត្រ បីតាឯករាជ្យជាតិខ្មែរ ព្រះបាទនរោត្តមសីហនុ ដែលទ្រង់បានយាងចូលទីវង្គតនាថ្ងៃទី ១៥ តុលានៅមន្ទីរពេទ្យទីក្រុង ប៉េកាំង ប្រទេសចិន។/

ក្បួនដង្ហែព្រះឆាយាល័ក្ខណ របស់កូនខ្មែរមកពីសមាគមចិន

ជាមួយគ្នានេះផងដែរនាព្រឹកនេះគេសង្កេតឃើញមានប្រជាពលរដ្ឋបានប្រមូលផ្ដុំជួបជុំគ្នានៅមុខព្រះបរមរាជវាំងច្រើនជាងថ្ងៃមុនៗ ហើយក្នុងនោះក៏សង្កេតឃើញមាន ក្បួនដង្ហែរបស់ក្រុមកម្មករក៏ដូចជាកម្មការនីរោងចក្រផងដែរ ដែលបើយើងប៉ាន់ប្រមាណមើលទៅគឺចំនួនមនុស្សដែលបានទៅដល់មុខព្រះបរមរាជវាំងដើម្បីដុតធូប សម្ដែងការគោរពដល់ព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រគឺមិនតិចជាង ២ សែននាក់នោះទេ។

/

ស្របជាមួយគ្នានេះផងដែរគេក៏ឃើញមានសកម្មភាពមនុស្សធម៍ផងដែរ ដែលខាង ABC កម្ពុជា FM១០៧.៥ និងសាលាបង្រៀនបើកបរ ២៣ តុលា បានបើកកន្លែងចែកទឹកពិសារ ធូប ក៏ដូចជាមានចែកជាអាហារផងដែរ។ ជាមួយគ្នានេះខាងវិទ្យុ ABC កម្ពុជា FM ១០៧.៥ និងសាលាបង្រៀនបើកបរ ២៣ តុលាក៏នៅមានទទួលអំណោយសប្បុរសពីសំណាក់មហាជនផងដែរ លោក រ៉ាយុទ្ធ ជាអ្នកចាំកត់បញ្ជីសប្បុរសជន បានប្រាប់ Camnews អោយដឹងថា ABC កម្ពុជា ទទួលរាល់អំណោយជាទឹកពិសារ ក៏ដូចជាម្ហូបអាហារផ្សេងៗដែលប្រើប្រាស់សម្រាប់ចែកជូនដល់បងប្អូនដែលមកចូលរួម ក្នុងកម្មវិធីនៃថ្ងៃចុងក្រោយនេះ ក៏អាចជាចង្ហាន់ដ៏ប្រសើរសម្រាប់ព្រះសង្ឃផងដែរ តែខាង ABC កម្ពុជា មិនទទួលអំណោយដែលចែកជូនពីសប្បុរសជន ជាទឹកប្រាក់នោះទេ។

/

យើងឃើញថាសកម្មភាពដែលបង្ហាញពីទឹកចិត្តស្រលាញ់របបរាជានិយមរបស់ប្រជាពលរដ្ឋខ្មែរគឺពិតជារស់រវើកមែនទែន ខណៈដែលសកម្មភាពមនុស្សធម៏ និងទឹកចិត្តខ្មែរជួយខ្មែរនៅតែមានភាពខ្លាំងក្លា។ ចំពោះការកាន់ទុក្ខព្រះវិញ្ញាណក្ខ័ន្ធ ព្រះមហាវីរៈក្សត្រ និងត្រូវបានបញ្ចប់ត្រឹមថ្ងៃទី ២៣តុលា នេះខណៈដែលកាលបរិច្ឆេទនៃពិធីរំលាយសព មិនទាន់ត្រូវបានគេកំណត់នៅឡើយ។ តែបើតាមប្រភពព័ត៌មានផ្សេងៗបានអោយដឹងថា ព្រះបរមសពសម្ដេចតា នឹងត្រូវបានតំកល់ទុកមិនតិចជាង ៣ ខែនោះទេ៕

/

សកម្មភាពមនុស្សធម៍របស់ ABC កម្ពុជា ចែកទឹកពិសារ និងអាហារ

/

/

/

បុគ្គលិកយុវជន ABC កម្ពុជា រង់ចាំកត់ឈ្មោះសប្បុរសជន

/

តង់សង្គ្រោះបន្ទាន់របស់មន្ទីរសុខាភិបាល

/

បងប្អូនខ្មែរច្រកអាហារ និងទឹកពិសារជូនចាស់ៗ

/

 

 

ដោយ៖ ម៉ូកា