ពិធីបុណ្យបញ្ចុះសពមនុស្ស​ទាំង​រស់ តែងត្រូវបានរៀបចំធ្វើឡើងរៀងរាល់មួយឆ្នាំម្ដង នៅប្រទេសគុយបា ជាពិធីដ៏ចម្លែកគួរឱ្យភ្ញាក់ផ្អើល។

width=454

ក្នុងពិធីបុណ្យឆ្នាំនេះ  គេឃើញមានរថយន្ដកែច្នៃមួយគ្រឿង  ដឹកមឈូសមួយដែលមាន “សាកសព”  បុរសម្នាក់ នៅក្នុងនោះ  ហើយមនុស្សជាច្រើនដើរតាមពីក្រោយ អ្នកខ្លះផឹកស្រា អ្នកខ្លះលេងភ្លេង និងអ្នកខ្លះទៀត ទះដៃ រាំរែក  ក្នុងនោះ ស្ដ្រីជាប្រពន្ធរបស់  “សព” ស្រែកយំយ៉ាងគួរអាណោចអាធម្ម ព្រោះតែការ “ស្លាប់” របស់ស្វាមី។

width=434

សកម្មភាពខាងលើនេះ គ្រាន់តែជាប្រពៃណី ទំនៀមទម្លាប់របស់អ្នកស្រុក ដែលធ្វើតៗគ្នា តាំងពីថ្ងៃទី ៥កុម្ភៈ ឆ្នាំ ១៩៨៤ រៀងរហូតមក ពេលដែលប្រជាជន មានបំណងធ្វើឱ្យពិធីបញ្ចុះសពក្លែងក្លាយ ឱ្យទៅជាពិធីមួយ ដើម្បីបញ្ជាក់អំពីការបញ្ចប់រដូវបុណ្យនៅក្នុងស្រុក។

width=430

ពិធីបុណ្យខាងលើ ត្រូវបានគេហៅថា បុណ្យសព Pachencho ត្រូវបានធ្វើឡើងនៅ Santiago de las Vegas ភាគខាងត្បូង និងមិនឆ្ងាយប៉ុន្មានពីរដ្ឋធានី Cuba។ ពិធីនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៥កុម្ភៈ ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ៣០ឆ្នាំកន្លង។ អ្នកភូមិម្នាក់ប្រាប់ឱ្យដឹងថា ៖ “វាគឺជាទំនៀមទម្លាប់ របស់ភូមិ ហើយយើងមិនចង់ធ្វើឱ្យបាត់បង់ទំនៀម​ទម្លាប់នេះទេ”។

width=439

ពិធីបុណ្យសព Pachencho មិនមែនធ្វើឡើងដើម្បីរំឭកដល់អ្នកណាម្នាក់ដែលបានស្លាប់ ឬនៅរស់នោះទេ។ ប៉ុន្ដែ យោងតាមការឱ្យដឹងពី Alvaro Hernandez ដែលជាប្រជាជនម្នាក់ក្នុងភូមិ បានបកស្រាយថា Pachencho គឺជាឈ្មោះរបស់អ្នកដឹកនាំមជ្ឈមណ្ឌលសិក្សា និងកំសាន្ដមួយរូប ដែលបច្ចុប្បន្ន ត្រូវបានយកមកដាក់ក្នុងរោងកុនចាស់ៗ។

 

អត្ថបទ​សំខាន់​ៗ​ ៖

អ្នកយកព័ត៌មានជប៉ុន ទាក់ទាញបាតុករថៃ ដោយសម្រស់

ប្រទេសចិនតែមួយ របៀបទទួល ឆ្នាំថ្មីពីរ

ជីវិតរបស់ពលរដ្ឋ ក្នុងតំបន់ត្រជាក់បំផុត ក្នុងពិភពលោក

 

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ Soh/Yahoo