នៅក្នុងពិធីបុណ្យសព គេងតែងតែលេងភ្លេងតាមបែបទំនៀមទម្លាប់បុរាណដ៏គួរឱ្យស្រងេះស្រងោច ប៉ុន្ដែ អ្នកមានមួយចំនួន នៅតៃវ៉ាន់ បែរជាជួលក្រុមនារីដ៏ស្រស់ស្អាត ស្លៀកពាក់សិចស៊ី លេងភ្លេងបែបកន្ដ្រាក់អារម្មណ៍ទៅវិញ។

/

អ្នកទាំងឡាយដែលបានចូលរួម តែងសម្ដែងនូវការរំលែកទុក្ខ ដោយទឹកមុខក្រៀមក្រំបំផុត ដើម្បីជាការគោរព ស្រណោះអឡោះអាល័យដល់អ្នកដែលបានធ្វើកាលកិរិយាចាកលោក។ នៅក្នុងប្រទេសជាច្រើន បុណ្យសពគឺជា ពិធីដែលអ្នកចូលរួម មិនអាចសើច ឬបញ្ចេញទឹកមុខសប្បាយរីករាយ ការធ្វើដំណើរ ការនិយាយ តែងធ្វើឡើងដោយថ្នមៗ។ ប៉ុន្ដែ ថ្មីៗនេះ គ្រួសារអ្នកមានមួយចំនួន នៅតៃវ៉ាន់ភាគខាងត្បូង នៅពេលប្រារព្ធពិធីបុណ្យសពជូនសាច់ញាតិរបស់ខ្លួន ពួកគេបែរជាជួលក្រុមនារីដ៏ស្រស់ស្អាត ស្លៀកពាក់ខ្លីលើជង្គង់ និងលេងភ្លេង បទទាន់សម័យទៅវិញ។ អ្នកលេងអ៊ីនធើរណិតមួយចំនួន មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានទស្សនាវីដេអូ បង្ហាញអំពីសកម្មភាព និងទិដ្ឋភាពនៃក្រុមនារីផ្លុំត្រែ ដើរជុំវិញក្ដារមឈូស។ មនុស្សមួយចំនួន បានចាប់អារម្មណ៍លើពិធីបុណ្យបែបនេះ ៖ “ខ្ញុំចង់បានពិធីបុណ្យសពដែលមានភាពសប្បាយរីករាយដូច្នេះ”។ អ្នកខ្លះថា ៖ “ក្រុមតន្ដ្រីនេះ គួរឱ្យស្រឡាញ់” ។ ក្រៅពីនេះ ក៏មានមតិខ្លះ និយាយចំអកថា ៖ “ប្រយ័ត្នផង! តិចអ្នកស្លាប់ រស់ឡើងវិញ” ។ ប៉ុន្ដែ មតិទូទៅជាច្រើន យល់ថា បុណ្យសពគួរតែធ្វើឡើងដោយរក្សាលក្ខណៈជាប្រពៃណី ស្ងាត់ស្ងៀម ៖ “ធ្វើបែបនេះ មិនសមជាពិធីបុណ្យសព”។ អ្នកខ្លះទៀតថា ៖ “ភ្លេងបុណ្យខ្មោច បែរជាលេងកក្រើកជាងពិធីរៀបការទៅទៀត” ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ប្រើលិង្គលេងព្យ៉ាណូ ជំនួសដៃ (Video Inside)

លក់​ពងស្វាស​ម្ខាង តម្លៃ ៣,៥ម៉ឺន​ដុល្លារ ដើម្បី​គាំទ្រ​ពេទ្យវិទ្យា

កាមេរ៉ាសុវត្ថិភាព ជាង៦០ ត្រូវបានបំពាក់នៅលើ បង្គោលភ្លើងចរាចរណ៍មួយ

 

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ Youtube/SH