ពិធីកាន់ទុក្ខអតីតព្រះមហាក្សត្របានកន្លងផុតទៅកាលពីម្សិលមិញនេះ ហើយចំពោះថ្ងៃកំណត់ជាថ្ងៃដែលត្រូវបូជាព្រះបរមសព្វគឺមិនទាន់បានកំណត់នៅឡើយ។ ទិដ្ឋភាពនៅមុខព្រះបរមរាជវាំងកាលពីល្ងាចម្សិលមិញនេះគេបានឃើញមានព្រះសង្ឃជាច្រើនពាន់អង្គបានធ្វើដំណើរទៅមុខព្រះបរមរាជវាំងដើម្បីសូត្រមន្តបង្សុកូល ហើយមានវត្តមានសម្ដេចម៉ែ និងព្រះមហាក្សត្រ ព្រះបរមនាថនរោត្តមសីហមុនី បានចេញមកទីលានខាងមុខព្រះបរមរាជវាំងផងដែរ។ចំណែកឯពេលរាត្រីវិញមនុស្សដែលសម្រុកទៅមុខព្រះបរមរាជវាំងបានកើនឡើងជាខ្លាំងដែលបានបណ្ដាលអោយមានការស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវសុធារសត្រង់ផ្កាឈូកបាញ់ទឹក។ ដោយសារតែមានមនុស្សច្រើនពេក ក្រុមការងារ Camnews មិនអាចចូលទៅដល់មុខព្រះបរមរាជវាំងនោះទេ ដូចនេះខាងយើងខ្ញុំសូមនាំរូបភាពមួយចំនួនដែលបងប្អូនខ្មែរយើង ថតបានហើយបង្ហោះលើ facebook យកមកជូនមិត្តអ្នកអានបានទស្សនា៕

/

/

/

/

/

/

/

/

/

/

/

/

 

ដោយ៖ ម៉ូកា