រយៈពេលប៉ុន្មានថ្ងៃមកនេះ សារព័ត៌មានចិន បានរាយការណ៍ថា តារាសំដែងដ៏ល្បីឈ្មោះគឺលោកStephen Chow Sing Chi (ទឹន ហ្វ៊ី) ត្រូវបានគេទទួលជាសមាជិកនៃសម្ព័ន្ធទីប្រឹក្សានយោបាយប្រជាជនចិន ដែលហៅកាត់ថា CPPCC របស់ខេត្រ Guangdong

អ្នកគ្រប់គ្រងរបស់ ទិន ហ៊្វី ថ្លែងកាលពីថ្ងៃទី ១៦កន្លងទៅថា ទិន ហ៊្វី មានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរឿងនយោបាយ ហើយមានអារម្មណ៍ថា មានមោទនភាពនៅពេលបានក្លាយជាសមាជិករបស់ក្រុមប្រឹក្សាមួយនេះ។

យោងតាមការឱ្យដឹងពីអ្នកគ្រប់គ្រងខាងលើ ទិន ហ៊្វី នឹងចាប់ផ្ដើមអនុវត្តភារកិច្ចនៅ CPPCC បន្ទាប់បានបញ្ចប់សកម្មភាពឃោសនាខ្សែភាពយន្ដថ្មីរបស់ខ្លួន គឺរឿង Journey to the West    ជាមួយនឹងក្រុមតារាមួយចំនួន ដូចជា Luo Zhi Xiang (Show Luo) និង Shu Qi ។

នៅក្នុងការទទួលយកសមាជិកថ្មីរបស់ក្រុមប្រឹក្សានយោបាយជាតិ (CPPCC) លើកនេះ មិនត្រឹមតែមានឈ្មោះ ទិន ហ៊្វី ប៉ុណ្ណោះទេ តែថែមទាំងមានឈ្មោះតារាមួយចំនួនផ្សេងទៀត  ដែលមានដូចជា Kent Tong​ ។ល។

width=371

ដោយ ៖ សីហាប្រភព ៖ VE