កម្មវិធីកាន់ទុក្ខអតីតព្រះមហាវីរក្សត្រ នៅបន្តរហូតគ្រប់ ១ សប្ដាហ៍។ ដោយសារតែយើងឃើញនៅតែមានមនុស្សមកអុជធូប បង្ហាញការគោរព និងកាន់ទុក្ខ ដល់អតីតព្រះមហាក្សត្រនោះ យើងខ្ញុំបង្ហាញរួបភាពមួយចំនួនពីទិដ្ឋភាពមុខព្រះបរមរាជវាំង។
មនុស្សជួបជុំគ្នា កកកុញនៅមុខព្រះបរមរាជវាំង
ចំពោះស្ថានភាពទូទៅមិនមានភាពមិនប្រក្រតីនោះទេ ចរាចរណ៍ក៏មិនមានការកកស្ទះផងដែរ។សង្កេតឃើញថាមានបងប្អូនជនរួមជាតិច្រើនដែលបានទៅដុតធូបបង្ហាញការគោរពដល់អតីតព្រះមហាក្សត្រ សម្ដេចតា សម្ដេចតាទួត កាលពីល្ងាចម្សិលមិញនេះ ដែលក្នុងនោះសង្កេតឃើញថាមានគ្រប់វ័យទាំងអស់ ទាំងសិស្សានុសិស្ស និស្សិត មនុស្សវ័យកណ្ដាល និងមនុស្សវ័យចំណាស់។ដោយឡែកការលក់ដូរក៏នៅតែមាន ហើយក៏ដូចជាមិនបញ្ចុះថ្លៃនោះទេ។
សម្រាប់ពេលព្រឹកថ្ងៃទី ១៩ នេះក៏នៅតែមានមនុស្សទៅគោរពព្រះវិញ្ញាណក្ខន្ធ បន្តផងដែរបើតាមព័ត៌មានពីមុខព្រះបរមរាជវាំង បានអោយដឹងថា បច្ចុប្បន្នមានមនុស្សកំពុងស្ថិតនៅទីនោះប្រហែលជាង ៣០០ នាក់ ក្នុងនោះមានព្រះសង្ឃជាច្រើនអង្គ កំពុងបង្សុកូលផងដែរ៕


លោកយាយចាស់ៗដែលអង្គុយកាន់ទុក្ខនៅមុខព្រះបរមរាជវាំង



ប្រជារាស្រ្តនាំគ្នាសរសេរសំបុត្ររំលែកទុក្ខ

ដោយ៖ ម៉ូកា