កាលពីថ្ងៃម្សិលមិញ, Moumantai (ក្រុមហ៊ុនជំនាញផលិតឧបករណ៍គ្រឿងផ្សំស្មាតហ្វូន របស់ជប៉ុន) បានបង្ហោះបណ្តារូបភាពស្តីពី Module កាមេរ៉ាថតរូបរបស់ទូរស័ព្ទ ដែលត្រូវបានគេចាត់ទុកថាជារបស់ iPhone 5S Version បន្ទាប់របស់ iPhone 5 បច្ចុប្បន្ន។ ក្នុងនោះ នៅលើ Motherboard របស់ iPhone ថ្មីបានឲ្យឃើញថា បណ្តាផ្នែកមួយចំនួន ត្រូវបានរចនាម៉ូតថ្មី ក្នុងនោះរួមមាន កាមេរ៉ាថតរូប និង Chip បញ្ជា។
ដូច្នេះ ព័ត៌មានចចាមអារាមកាលពីមុនៗនេះស្តីពី កាមេរ៉ា iPhone 5S ត្រូវបានអាប់ឌេត (Update) ឡើងកំរិតពន្លឺខ្ពស់ជាងមុន គឺពិតជាត្រឹមត្រូវ ប្រាកដមែន ទន្ទឹមនឹងការបំពេញបន្ថែមនូវ Features ថ្មីៗមួយចំនួនដូចជា ថតរូបពេលយប់បានច្បាស់ល្អជាងមុន ថតវីដេអ HDR...ជាដើម៕


ដោយ៖ សិលាប្រភព៖ TTE