ទើបធ្វើការដាក់បង្ហាញនៅក្នុងការតាំងពិពណ៌Computex 2012 ដែលកំពុងប្រារព្ធនៅ តៃវ៉ាន់ Asus Taichi ជា Laptop មានអេក្រង់ពីរនិងចំនុចជាច្រើនគួរឲ្យចាប់អារម្មណ៏។ ផលិតផលនេះមានអេក្រង់សងខាងជាមួយនឹងទំហំសំរាប់ជ្រើសរើសគឺ11.6 inch រឺ 13.3 inch CPU Intel Ivy Bridge ស៊េរីថ្មី រចនាម៉ូតស្តើងនិងFashion

Asus Taichi មានដំណើរការដូចជាLaptop ធម្មតាដែរ មានKeyboard Chicklet អេក្រង់កំរិត1.900 x 1.280 pixel ប៉ុន្តែពេលយើងបិទអេក្រង់វាចុះ Asus Taichiក្លាយទៅជាTablet Touchscreenមួយដ៏អស្ចារ្យ។ វាមានបំពាក់នូវCPU Intel Core i7 ជំនាន់ទី3, RAM 4GB, Hard Drive SSD, Wi-Fiប្រភេទ n, NFC, Camera 5 Megapixel, រន្ធ MiniVGA, រន្ធ USB 3.0, រន្ធ MicroHDMI, Screen RotationLock...

/

សរុបមក Asus Taichi មានទម្ងន់ស្រាលដូចZenbook ដែលអនុញ្ញាតឲ្យមនុស្សពីរនាក់ធ្វើការបានក្នុង ពេលតែមួយ។ វាប្រើប្រាស់Windows 8 និង Android តាមរយះ BlueStacks។ បច្ចុប្បន្ននៅមិនទាន់ដឹង ច្បាស់ពីពេលវេលាក្នុងការចេញលក់ ក៏ដូចជាតំលៃនៃផលិតផលនេះនៅឡើយទេ៕
រូបភាពមួយចំនួនរបស់Asus Taichi
/
/
/
/
/
/
/
/
/
/
/
/
ដោយ៖ និស្ស័យប្រភព៖ k14