ហ្គេមកំសាន្តថ្មីមួយទៀតបានបង្ហាញខ្លួននៅក្នុងFacebook វាជាហ្គេមមួយដែលអាចជួយឲអ្នកកាន់តែទទួលអារម្មណ៏សប្បាយជាងមុន។ ឈ្មោះនៃហ្គេមមួយនេះគឺមិនមានអ្វីចម្លែក ថ្មីអ្វីឡើយ វាគឺជាហ្គេមដែលអ្នកទាំងអស់គ្នាបានស្គាល់យ៉ាងច្បាស់រួចមកហើយ គឺAngry Bird។ វាបង្ហាញខ្លួននៅលើFacebook ដែលមានឈ្មោះថាAngry Bird Friends។ ចំនុចថ្មីរបស់Version Onlineនេះគឺជួយឲអ្នកអាចធ្វើការប្រកួតប្រជែងគ្នាដោយផ្ទាល់ជាមួយមិត្តភក្តិនៅក្នុង Facebook ដើម្បីឲដឹងថាអ្នកណាលេងបានល្អជាង អ្នកណាបានពន្ទុខ្ពស់ជាង ហើយចុងក្រោយអ្នកណាទទួលបានពាននិងរង្វាន់ច្រើនជាងគេ។
អ្នកចាំបាច់ត្រូវមានAccount Facebook និងចូលទៅក្នុងវេបសាយfriends.angrybirds.com ដើម្បីចាប់ផ្តើមលេងហ្គេមនេះ។ មានអ្វីប្លែក ថ្មីៗជាច្រើនសំរាប់អ្នកលេង ជាមួយនឹងWeekly Tournaments (ប្រលងប្រចាំសប្តាហ៍) អ្នកលេងទាំងអស់ត្រូវប្រកួតគ្នាក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហើយចុងក្រោយថាតើអ្នកណាមានពិន្ទុច្រើនជាងគេ។ Tournament មាន4 levels ថ្មី ហើយក្រៅពីនេះអ្នកក៏អាចទទួលបានរង្វាន់ផ្សេងៗរៀងរាល់ថ្ងៃផងដែរ៕




ដោយ៖ nanoប្រភព៖ tte