Mingchi Kuo ជាអ្នកវិភាគដែលមានឯកទេសក្នុងការត្រួតពិនិត្យ ប្រតិបត្តិការរបស់ក្រុមហ៊ុន Apple គាត់បាននិយាយថា: iPad ជំនាន់ថ្មីមានកម្រាស់ប្រហែលពី 7.5 ដល់ 8mmស្តើងជាង 15% បើប្រៀបជាមួយ iPad 4 ឧបករណ៍ថ្មីនេះមានទំងន់ប្រហែល 500g, ស្រាលជាង 25% បើប្រៀបជាមួយ iPad 4 ប្រើប្រាស់ CPU A7X, បំពាក់នូវកាមេរ៉ាស្រដៀងទៅនឹង iPad 4 រួមមានកាមេរ៉ា HD នៅផ្នែកខាងមុខនិង 5MP នៅផ្នែកខាងក្រោយ រូបរាង ពណ៌ (ពណ៌ខ្មៅ និងប្រាក់) និងការរចនាម៉ូតគែមតូចចង្អៀត ដូចទៅនឹង iPad Mini ។

ការកាត់បន្ថយទំហំនៃឧបករណ៍នេះ គឺដោយសារតែការកែប្រែបន្តិចមួយចំនួន ដូចជាថ្មត្រូវបានរចនាម៉ូតតូចជាងមុនពី 25-30%,  កែលម្អបន្ទះអេក្រង់ និងបច្ចេកវិទ្យា chip A-series ឱ្យប្រសើរឡើង ក្រុមហ៊ុន Apple ក៏បានប្រើបច្ចេកវិទ្យា Touch ដូចមាននៅលើ iPad Mini, ស្តើងជាងមុនបើប្រៀបជាមួយ បច្ចេកវិទ្យា ប្រើនៅលើ iPad ទំហំ 9,7 អ៊ីញ សព្វថ្ងៃនេះ។

/

លោក Kuo បានព្យាករណ៍ថា ផលិតផល iPad ជំនាន់បន្ទាប់ នឹងត្រូវបានដាក់លក់ នៅក្នុងខែសីហាខាងមុននេះ

ដោយ៖ សិលាប្រភព៖ Zng