តាមរយៈគេហទំព័របរទេសមួយបានឲ្យដឹងថា មានគ្រោះថ្នាក់មួយបានកើតឡើងមកលើសត្វសេះមួយក្បាល ដោយវាបានធ្លាក់នៅក្នុងអាងទឹក មិនអាចឡើងមកលើគោកវិញបាន។

width=463

លោក Albert Borroto ក្រុមសង្គ្រោះរបស់ Palm Beach County Fire Rescue Capt. បាន មានប្រសាសន៍ថា សេះមួយក្បាលនេះមានឈ្មោះ Andy មានអាយុ ៣០ឆ្នាំ។ វាបានធ្លាក់ចូលទៅក្នុងអាងទឹកក្នុងគេហដ្ឋានមួយ ដោយសារវាលោតផ្លោះរបងផ្ទះនោះ។

ភ្នាក់ងារសង្គ្រោះ បានជួយស្រង់សេះនេះ ឲ្យឡើងមកលើគោកវិញហើយ ហើយសេះនេះមិនមានគ្រោះថ្នាក់លង់ទឹកអ្វីឡើយ ព្រោះវាមានកំពស់ខ្ពស់ជាងកំពស់ទឹកអាង៕

ដោយ៖ តុលា ប្រភព៖ wane