មិនត្រឹមតែរស់នៅក្នុងផ្ទះដែលធ្វើអំពីឥដ្ឋ និងស៊ីម៉ង់ប៉ុណ្ណោះទេ តែ មនុស្សក៏អាចរស់នៅក្នុងផ្ទះដែលធ្វើអំពីវត្ថុធាតុដែលគេបោះចោល ឬពាងស្រាចាស់ៗផងដែរ។

/

ដំបូលរបស់ផ្ទះមួយខ្នង នៅ Abuja នៃប្រទេស នីហ្សេរីយ៉ា ត្រូវបានសាងសង់ជារូបរាងយន្ដហោះ។ ម្ចាស់ផ្ទះនេះ មានឈ្មោះថា Jammal ឱ្យដឹងថា ផ្ទះនេះ គឺជាអំណោយសម្រាប់ប្រពន្ធរបស់គាត់ ឈ្មោះ Liza ព្រោះថា អ្នកស្រីចូលចិត្តដើរទេសចរណ៍ខ្លាំងណាស់។

/

Hellodome ជាផ្ទះប្រមូលថាមពលព្រះអាទិត្យមួយ នៅក្បែរតំបន់ Strasbourg ភាគខាងត្បូងប្រទេសបារាំង។ ផ្ទះនេះ មានរូបរាងដូចទៅនឹងនាឡេកាព្រះអាទិត្យ 3D ដែលត្រូវបានគេដាក់ផ្អៀងមកម្ខាង។ នៅក្នុងរដូវក្ដៅ ផ្ទះនេះមិនត្រឹមតែមានសភាពត្រជាក់នោះទេ តែក៏ជាកន្លែងដ៏គួរឱ្យចង់រស់នៅទៀតផង។ រីឯរដូវរងាវិញ កំដៅព្រះអាទិត្យ តែងជះចូលមកក្នុងតាមរយៈបង្អួច ជួយឱ្យសីតុណ្ហភាពក្ដៅ ស្រួលរស់នៅ។

/

Liu Lingchao អាយុ ៣៨ឆ្នាំ បានយកផ្ទះទៅតាមខ្លួន និងដើរស្នាក់នៅស្ទើរគ្រប់កន្លែង លើដងផ្លូវមួយក្នុងប្រទេសចិន កាលពីឆ្នាំ ២០១៣។ កាលពី ៥ឆ្នាំមុន Liu Lingchao បានសម្រេចធ្វើដំណើរដោយថ្មើរជើង ពី Shenzhen ទៅកាន់ Guangxi ដែលមានចម្ងាយ ជាង ៧០០គីឡូម៉ែត្រ ដោយប្រើផ្ទះខ្ទមធ្វើ​អំពីថង់កៅស៊ូ និងដើមឫស្សី។

/

ផ្ទះនេះ ត្រូវបានសាងសង់ កាលពីឆ្នាំ ១៩៦៨ នៅលើថ្មមួយដុំ នៅកណ្ដាលទន្លេ Drina ភាគខាងលិចទីរួមស្រុក Serbian , Bajina Basta នៃប្រទេសស៊េប៊ី។

/

នេះគឺជាផ្ទះមួយ ក្នុងចំណោមបណ្ដាញផ្ទះលើដើមឈើ ដែលត្រូវបានក្រុមហ៊ុន Natura Cabana សាងសង់ឡើង ដើម្បីទុកជួលឱ្យអ្នកទេសចរណ៍។

/

មនុស្សប្រហែលជាង ៤០នាក់ មកពីប្រទេស ទួរគី និងប៊ុលហ្គារី រស់នៅក្នុងពាងស្រាចាស់ដែលគេបោះបង់ចោល នៅក្នុងតំបន់ Socuellamos ភាគកណ្ដាលនៃប្រទេសអេស្ប៉ាញ។ ពូកគេមកទីនេះ ដើម្បីស៊ីឈ្នួលបេះផ្លែឈើ ដែលមានរយៈពេល ២ខែរៀងរាល់ឆ្នាំ។

/

បុរសម្នាក់ឈរនៅក្បែរផ្ទះនេះ មានឈ្មោះថា Benito Hernandez គឺជាម្ចាស់ផ្ទះចម្លែកនេះ។ ផ្ទះនេះ ស្ថិតនៅក្នុងតំបន់ Coahuila ប្រទេសម៉ិកស៊ិក។ ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ លោកនឹងគ្រួសារ រស់នៅក្នុងផ្ទះថ្មធម្មជាតិដ៏ធំមួយនេះ។/ផ្ទះដ៏តូច និងខ្ពស់មួយខ្នង ដែល “ជាប់” នៅចន្លោះអាគារពីរ នៅ Warsaw ប្រទេសប៉ូឡូញ គឺជាកន្លែងស្នាក់នៅ ហូបចុក របស់អ្នកនិពន្ធជនជាតិអ៊ីស្រាអែល ឈ្មោះ Edgar Keret ។ ម្ចាស់ផ្ទះនេះ ឱ្យដឹងថា ផ្ទះនេះមានទទឹងមិនដល់ ១ម៉ែត្រនោះទេ ហើយវាគឺជាកន្លែងដែលគាត់យកធ្វើជាទីគោរពវិញ្ញាណក្ខន្ធពុកម្ដាយ ដែលបានស្លាប់ដោយសារការសម្លាប់រង្គាលជនជាតិជ្វីហ្វ ៦លាននាក់។

/

ផ្ទះដែលមានដំបូងចុះក្រោមនេះ ស្ថិតនៅក្នុងតំបន់ Krasnoyarsk ជាទីក្រុងមួយ នៅស៊ីបឺរី នៃប្រទេសរុស្ស៊ី។ អ្វីដែលពិសេស នោះគឺថា អ្វីៗទាំងអស់ដែលនៅក្នុងផ្ទះនេះ សុទ្ធតែត្រូវបានគេដាក់បញ្ច្រាស៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Business Insider