យើងពិតជាបានស្គាល់និងដឹង អំពីកីឡាកាច់ដៃគ្នា គឺត្រូវការអ្នកមានដៃដែលរឹងមាំ ហើយនិងកំលាំងខ្លាំងក្លា ទើបអាចផ្តួលគូរប្រកួតរបស់ខ្លួនបាន ។ តែកីឡាខាងក្រោមនេះ គឺបញ្ច្រាស់ពីការកាច់ដៃ ព្រោះគេប្រើប្រាស់ប្រអប់ជើង ដើម្បីកាច់គ្នាវិញ ។

/កីឡាកាច់ជើងនេះ មានកំណើតនៅឆ្នាំ ១៩៧៦ នៅក្នុង Pub មួយនៅទីក្រុង Wetton ប្រទេសDerbyshire ដែលស្តិតក្នុងចក្រភព អង់គ្លេស ។ កីឡានេះចាប់ផ្តើម មានប្រជាប្រិយភាពជាថ្មីទៀតនៅឆ្នាំ ១៩៩០ ដែលមានការប្រកួតធំៗ ជារៀងរាល់ឆ្នាំ ។

/មុនពេលប្រកួត កីឡាករទាំងអស់ ត្រូវលាងសំអាតជើងអោយស្អាត ទើបចូលមកកាន់ សង្វៀនប្រកួត ។ ការប្រកួតចាប់ផ្តើមដោយ កីឡាករ ២ នាក់ពួតជើងគ្នាហើយ ត្រូវខំប្រឹងកាច់គ្នា អោយជើងភាគីរបស់ខ្លួន ដួលទៅម្ខាង ទើបអាចឈ្នះបាន ។ ការកាច់ជើងមាន ៣ ទឹក បើសិនជាអ្នកណាឈ្នះបាន ២ ទឹកមុន អ្នកនោះនឹងទទួលបានជ័យជំនះដាច់ ។ជើងឯកផ្នែកនារីឆ្នាំនេះ បានទៅលើ Becca Beech ចំណែកជើងឯកផ្នែកបុរសបានទៅលើលោកAlan Nash ដែលជាម្ចាស់ជើងឯក ៩ សម័យរួចទៅហើយ ៕

/

/

ដោយ ៖ កុសលប្រភព ៖ k14,youtube