ពេលប្រទេសអង់គ្លេស សម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប (EU) នោះ Premier League នឹងជួបគ្រោះ មហន្តរាយធំមិនខាន។ គ្រោះធំនោះគឺ កីឡាករបរទេស (កីឡាករមិនមែនជាជនជាតិអង់គ្លេស) រាប់រយ​នាក់ នឹងមិនមានលក្ខខណ្ឌគ្រប់គ្រាន់ សម្រាប់មកលេងនៅបណ្តាក្លឹបនៅ ប្រទេសអង់គ្លេស។ ជាក់ស្តែង បណ្តាកីឡាករឆ្នើមៗដូចជា Martial, Payet, Kante នឹងមិនមានលក្ខខណ្ឌគ្រប់គ្រាន់ មកលេងនៅ  English Premier League នោះទេ។ ក្រៅពីនេះ បើសិនជាចង់បាន Paul Pogba នោះ Man City នឹងត្រូវ ចំណាយប្រាក់រហូតដល់ ២០៣លានអឺរ៉ូ ឯណោះ។

/

បណ្តាកីឡាករនៅអឺរ៉ុប នឹងពិបាកមកធ្វើការលេងបាល់ នៅប្រទេសអង់គ្លេស ពេលប្រទេសនេះ ចាកចេញ ពីសហភាពអឺរ៉ុប (រូបភាព៖ Goal)

បើយោងតាមបទប្បញ្ញត្តិបច្ចុប្បន្ននេះ បណ្តាកីឡាករដែលកាន់លិខិតឆ្លងដែន EU សុទ្ធតែអាចធ្វើការ ប្រកួត និងធ្វើការនៅប្រទេសអង់គ្លេស ដោយមិនចាំបាច់ដាក់ពាក្យសុំលិខិតអនុញ្ញាតការងារ។ ផ្ទុយទៅ វិញ ពេល​អង់គ្លេសចាកចេញពី EU ពួកគេនឹងត្រូវបំពេញនូវបណ្តាតម្រូវការដ៏តឹងរឹងថ្មី ដើម្បីទទួលបាន ទិដ្ឋាការ​ការងារ​។

តាមបទប្បញ្ញត្តិ បណ្តាកីឡាករដែលស្ថិតនៅក្នុង ១០ ប្រទេសឈរលំដាប់កំពូលតារាងចំណាត់ថ្នាក់ FIFA ត្រូបបំពេញលក្ខខណ្ឌឲ្យបាន ៣០% នៃការប្រកួតឲ្យជម្រើសជាតិ ក្នុងរង្វង់រយះពេល ២ឆ្នាំចុងក្រោយ សិន ទើបអាចអនុញ្ញាតទៅលេងនៅក្រៅបាន។ សម្រាប់ដប់ៗប្រទេសបន្តបន្ទាប់ទៀត ត្រូវបំពេញ លក្ខខណ្ឌឲ្យ​បានចំនួនបន្តបន្ទាប់គ្នា ៤៥%, ៦០% និង ៧៥% សម្រាប់បណ្តាប្រទេសដែលមានលេខរៀង ចាប់ពី ២១ ដល់ ៥០ នៅក្នុងតារាង FIFA។ កត្តានេះ កីឡាករ Martial, Payet ឬក៏ N’golo Kante គឺសុទ្ធ តែមិនអាចមកធ្វើការលេងនៅ English Premier League ទេ។

/

Payet មិនមានលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងការផ្តល់ជូនលិខិតការងារនៅប្រទេសអង់គ្លេសនោះទេ ពេលប្រទេសនេះ ចាកចេញពី EU (រូបភាព៖ AFP)

យោងតាមការស្រាវជ្រាវរបស់ BBC កាលពីពេលថ្មីៗនេះ មិនយូរប៉ុន្មាន បានឲ្យដឹងថា មានកីឡាករនៅ​អឺរ៉ុបចំនួន ៣៣២ នាក់ កំពុងតែលេងនៅ English Premier League, Championship និង Scottish Premier League​  នឹងមិនអាចបំពេញបាននូវបទដ្ឋាននេះឡើយ ពេលប្រទេសអង់គ្លេសចាកចេញពី EU។​ “មាន​កីឡាករដល់ទៅជាង ១០០នាក់ លេងនៅ English Premier League ដែលនឹងប៉ះពាល់ ក្នុងនោះ Newcastle, Aston Villa និង Watford នឹងបាត់បង់កីឡាករ ដល់ទៅ ១១នាក់។ ក្នុងពេលដែលក្លឹបដែល​នៅក្របខណ្ឌក្រោមនេះគឺក្លឹប  Charlton Athletic ត្រូវរកកីឡាករដល់ទៅ ១៣នាក់ មកជំនួស” នេះបើ យោងតាមកាសែត The Week ដែលបានដកស្រង់ប្រភពព័ត៌មានឲ្យដឹង៕

 

 - អានអត្ថបទ៖​ ល្បីថា Apple Watch 2 នឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះ, ខណៈ Apple ជឿជាក់ខ្លាំង លើម៉ូដែលនេះ

 

ប្រែសម្រួល៖ មង្គល