ថ្មីៗនេះ នៅក្នុងការប្រកួតបាល់ទាត់ ក្របខណ្ឌតូចមួយនៅ បារាំង រវាងក្រុម Ivry-sur-Seineនិង Val-de-Fontenay បានកើតមានរឿងហេតុមួយ ដ៏តក់ស្លុត និង គួរអោយខ្លាច ។ រឿងនោះគឺ ជាការប្រើប្រាស់អំពើហិង្សា យ៉ាងសាហាវឃោឃៅ ដោយអ្នកគាំទ្ររបស់ក្រុមទាំង ២ នៅក្នុងទីលានប្រកួត ។
ការប្រកួតនេះ ធ្វើឡើងនៅថ្ងៃទី ២ មិថុនា ២០១៣ តែវីដេអូទើបតែបានចែកចាយ ពេញ Youtubeថ្មីៗនេះទេ ។ ការប្រកួតត្រូវបានបញ្ឈប់ នៅនាទីទី ៦៣ បន្ទាប់ពីហោ្វងអ្នកគាំទ្រ របស់ក្រុមទាំង ២បានលុកលុយ ចូលដល់ក្នុងទីលានប្រកួត ដោយមានប្រដាប់ដោយអាវុធដូចជា កាំបិត ពូថៅ ដំបងគ្រាប់បែកផ្សែង ជាដើម ប៉ទង្គិចគ្នាពេញទីលានប្រកួត ។ ទំរាំតែប៉ូលិសទៅដល់ ក្រុមទាំងនោះបាននាំគ្នារត់គេចខ្លួន អស់ទៅហើយ ជាលទ្ធផលកីឡាករ ៤ នាក់របស់ Val-de-Fontenay រងរបួសស្រាល ៕
ដោយ ៖ កុសលប្រភព ៖ k14,ie,youtube