បុរស​ម្នាក់​នៅ​អាមេរិក បានធ្វើឱ្យ​មានការ​ភ្ញាក់​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើរ​ណិ​ត បន្ទាប់ពី​បាន​បង្ហោះ​រូបភាព​មួយចំនួន​របស់ខ្លួន បង្ហាញ​អំពី​ម៉ូដ​ពុកចង្កាប្លែកៗ គួរឱ្យ​ចាប់អារម្មណ៍។

/

ពុកចង្កា​របស់ Isaiah Webb ត្រូវបាន​ធ្វើជា​ចាន​មី

Isaiah Webb អាយុ ២៩ឆ្នាំ ត្រូវបាន​គេ​ស្គាល់​ច្រើន និង​មាន​រហ័ស​នាម​ថា Incredibeard (ពុកមាត់​ចម្លែក) បាន​ព្យាយាម​ទុក​ពុកមាត់ និង​ពុកចង្កា​វែង ដើម្បី​អាច​បង្កើតជា​ម៉ូ​ដែល​ពិសេស។ អ្នកលេង​ពុកមាត់ ដែលមាន​ទីលំនៅ នៅ​ក្រុង San Francisco រូបនេះ មានបំណង​ប្រែក្លាយ​ពុកមាត់​របស់ខ្លួន ឱ្យទៅជា​រូបរាង​ដ៏ចម្លែកៗដែល​មនុស្ស​ទូទៅ​នឹកស្មាន​មិន​ដល់ ដូច្នេះ គាត់​តែង​ធ្វើ​ម៉ូដ​ពុក​មាត់ និង​ពុកចង្កា ហើយ ហើយ​ថត​បង្ហោះ​នៅលើ​គេហទំព័រ​សង្គម Tumblr និង Instagram រៀង​រាល់ថ្ងៃ​ច័ន្ទ ក្រោម​ប្រធានបទ Monbeardday ។ រៀងរាល់​សប្ដាហ៍ អ្នកអាន​ដែលជា​អ្នកគាំទ្រ​របស់ Isaiah Webb តែង​សរសេរ​ឡើង​នូវ​គំនិត​ច្នៃប្រឌិត ដើម្បី​បង្កើតជា​ម៉ូដ​ពុកមាត់​របស់គាត់។ ជា​លទ្ធផល Isaiah Webb ក៏បាន​រចនា​ម៉ូដ​ពុកមាត់​របស់ខ្លួន បានជា​ច្រើន​ស្ទីល តាំងពី រាង ចាន​មី ពីងពាង រាង​មូល​ទាំង ៥ រហូតដល់​រាង​រន្ទះបាញ់។ល។នៅក្នុង​កិច្ច​សម្ភាស​មួយ ជាមួយ​គេហទំព័រ​សារព័ត៌មាន Mashable លោក Isaiah Webb បានឱ្យដឹងថា គាត់​បាន​ទុក​ពុកមាត់ខ្លះៗ តាំងពី​ប្រហែល ១៥ឆ្នាំមុន ប៉ុន្ដែ​គាត់​ទើបបាន​ថែទាំ​វា​ជាពិសេស ក្នុង​រយៈ​ពេល១៨ខែ​ចុង​ក្រោយនេះ​តែប៉ុណ្ណោះ។

ម៉ូ​ដែល​ពុកមាត់ និង​ពុកចង្កា​ទាំងនេះ គឺជា​ស្នាដៃ​របស់គាត់ និង​ភរិយា។ ភរិយា​របស់គាត់ គឺជា​អ្នក​ណែនាំ​ឱ្យ​គាត់​បញ្ចេញ​គំនិត​ដ៏​មិនគួរ​ឱ្យ​ជឿ​នេះ។សូម​ទស្សនា​ស្ទីល​ពុកមាត់​របស់ Isaiah Webb ៖

/

ពុកមាត់​របស់ Isaiah Webb ក្លាយជា​ចាន  humburger ចាន​ដំឡូងបារាំង និង​ថង់​កែវ​ជ័រ

 

/

/

/

/

/

/

/

/

 

 

ដោយ ៖ តារាប្រភព ៖ Youtube/huffingtonpost