អ៊ីតាលី៖ តាមការអោយដឹងពីគេហទំពរដេលីមែល កាលពីថ្ងៃទី ០៤ តុលាម្សិលមិញនេះថា មានគូរស្នេហ៍មួយគូរ បានភ្ជាប់ពាក្យនៅតាមដងផ្លូវសាធារណៈមួយ ដែលបណ្ដាលអោយអ្នកដំណើររាប់រយនាក់ ផ្អើលនាំគ្នាទៅមើល ហើយព្រមទាំងបានផ្ដិតយករូបភាពទៀតផង។

width=458

ប្រភពខាងលើបានអោយដឹងទៀតថា ការភ្ជាប់ពាក្យដ៏អស្ចារ្យនេះ គឺត្រូវបានធ្វើឡើងនៅលើដងផ្លូវ Venice's St Mark's ប្រទេសអ៊ីតាលី ខណៈដែលបុរសជាគូរស្នេហ៍គឺលោក DannyBurns ដែលមានវ័យ ៣៦ឆ្នាំ មកពីរដ្ឋ Cunard Queen Victoria ហើយបាននាំមិត្ដភ័ក្រគេជាច្រើននាក់ មករាំបទញ៉ាក់មួយបទ មុនពេលគេប្រគល់ចញ្ចៀនប្រចាំចិត្ដ ដល់គួរស្នេហ៍របស់គេ គឺនាង Shonagh Daly ដែលមានវ័យ ៣១ឆ្នាំ។

width=457អ្វីដែលធ្វើអោយអ្នកដំណើរ ចាប់អារម្មណ៍កាន់តែខ្លាំងនោះថា នៅពេលដែលលោក Danny រាំចប់ គឺលោកបានលុតជង្គង់នៅមុខនាង Daly ដែលអាចធ្វើអោយនាងរន្ទត់ រហូតដល់ចេញទឹកភ្នែក។ width=458

នេះជាវីដេអូក្លីប ដែលបង្ហាញពីការភ្ជាប់ពាក្យ របស់គូរស្នេហ៍ទាំងពីរនៅលើដងផ្លូវសាធារណៈ សូមចុចដើម្បីមើល៕

 

ដោយ៖​​ នារីប្រភព៖ dailymail