ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ៧ នាក់ បាន   សម្លាប់ បាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះ រោងចក្រផលិតកាំជ្រួចមួយកន្លែង លាន់យ៉ាងសន្ធឹក ជិតទីក្រុង Bari ភាគខាងត្បូងប្រទេសអ៊ីតាលី នោះបើយោងតាមការដកស្រង់ សារព័ត៌មានក្នុងស្រុក ។

width=470

របាយការណ៍ បញ្ជាក់អោយដឹងថា មិនត្រឹមតែមានតួរលេខមនុស្សស្លាប់  តែប៉ុណ្ណោះទេ តែតួរលេខ មនុស្សរងគ្រោះ ធ្ងន់និងស្រាល កើនឡើងដល់ ៧ នាក់ ពីគ្រោះថ្នាក់   ផ្ទុះរោងចក្រ Bruscella ។ គេ បានលាន់ឮសម្លេងផ្ទុះលើកដំបូងខ្លាំងមួយ បន្ទាប់មក មានករណីផ្ទុះជាសេរ៊ី បន្តបន្ទាប់ដែលជាការ គម្រាមគំហែងដល់ព្រៃឈើជិតនោះ ។

width=461

ក្រុមការងារសង្គ្រោះបន្ទាន់ បានចុះទៅដល់កន្លែងកើតហេតុ ឆ្លើយតបទៅនឹងបទអន្តរាគមន៍ យ៉ាង ណាមិញ មូលហេតុផ្ទុះ ពុំទាន់បានដឹងច្បាស់នៅឡើយទេ ពោល ស្ថិតនៅ  ក្រោម ការតាមដាននិង ស៊ើបអង្កេតនៅឡើយ ។ រោងចក្រខាងលើ ត្រូវបានគេលើកឡើងអោយ ដឹង  កំពុងតែមមាញឹកក្នុង ការផលិតកាំជ្រួច ដូចទៅនឹងរោងចក្រដទៃទៀតដែរ ដើម្បីឆ្លើយតប  ទៅនឹង  កម្មវិធីបុណ្យជាច្រើន នៅក្នុងប្រទេស ៕

width=464

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី