ព័ត៌មានអន្តរជាតិ ៖ កាប៉ាល់ ក៏ដូចជា ឧទ្ធម្ភាគចក្រច្រើនគ្រឿង បានសហការគ្នា យ៉ាងសស្រាក់សស្រាំ ក្នុងប្រតិបត្តិការជួយសង្គ្រោះ ដ៏ចម្បងមួយ ទៅលើ នាវាអ៊ីតាលីមួយគ្រឿងដឹកអ្នកដំណើរច្រើនដល់ទៅ ៤៧៨ នាក់ បានឆាបឆេះលើផ្ទៃសាគរ ភាគខាងជើង ឆៀងខាងលិច កោះ Corfu ។

/

ប្រភពសារព័ត៌មានពីទំព័រ ប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថា មនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពី បានព្យាយាលលោតចេញពីកាប៉ាល់ ក្នុងនោះ សេចក្តីរាយការណ៍ បន្តអោយដឹងថាក៏មានមនុស្សច្រើន នាក់ផ្សេងទៀត រងរបួសដូចគ្នាដែរ ។ សម្តីមន្រ្តីផ្លូវការ  គូសបញ្ជាក់អោយដឹងថា   សរុបរួម ក្រុមមនុស្ស មានគ្នាដល់ទៅ ១៩០ នាក់ ត្រូវបានក្រុមការងារជួយសង្គ្រោះ បានទាន់ពេល ខណៈ    ច្រើនជាង ២៨០ នាក់ផ្សេងទៀតនៅលើនាវា Norman Atlantic នៅឡើយជានាវាដែលធ្វើដំណើរពីទីក្រុង Patrasប្រទេស ក្រិច ឆ្ពោះទៅកាន់ ទីក្រុងមាត់សមុទ្រ Ancona ប្រទេស អ៊ីតាលី ។

/

រលកយក្សធំៗ និងខ្យល់កន្ទ្រាក់ខ្លាំង បានបង្កជាការរំខាន ដល់ប្រតិបត្តិការចុះជួយសង្គ្រោះទាំងយប់ ។ប្រភពបន្តអោយដឹងថា ភាគច្រើន នៃក្រុមមនុស្សធ្វើដំណើរនៅលើនាវាខាងលើ គឺជា ជនជាតិក្រិច ក្នុង នោះផ្សេងៗទៀត គឺជាជនជាតិ អ៊ីតាលី ទួរគី Albania អាល្លឺម៉ង់ និង ជនជាតិផ្សេងៗ    ទៀតមួយចំនួន ទៀត ។ សារព័ត៌មាន អ៊ីតាលី ចុះផ្សាយអោយដឹងថា ករណីភ្លើងឆាបឆេះ  មួយនេះ     បានសាយភាយ ចេញពីជាន់ផ្ទុករថយន្ត របស់នាវា រួចបាន ឆាបឆេះរាលដាលតែម្តង ។ ប្រភពដដែល បំភ្លឹ អោយដឹងថា ក្នុងចំណោមជនរងគ្រោះ ដែលត្រូវបានជួយសង្គ្រោះនោះ រួមមានស្រ្តី ពរពោះ​កូន ៧ ខែ ម្នាក់ និងកូនៗ របស់នាងពីរនាក់ផ្សេងទៀត ខណៈបច្ចុប្បន្នភាព ពួកគេកំពុងសម្រាកព្យាបាលនៅឡើយ ៕

/

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី