Tablet iPad ទាំងបីជំនាន់កន្លងទៅនេះ បានក្លាយទៅជាឧបករណ៍កំសាន្តមួយមិនអាចខ្វះបានជាមួយអ្នកដែលចូលចិត្តបច្ចេកវិទ្យាទាន់សម័យ ប៉ុន្តែមកដល់ថ្ងៃទី១៦/១០ កន្លងទៅថ្មីៗនេះ Apple ទើបទទួលបានប័ណ្ណប៉ាតង់ពីការរចនាម៉ូដរបស់ iPad ជំនាន់ដំបូង។
ប័ណ្ណប៉ាតង់ស្តីពីគំរូរចនាម៉ូដរបស់ iPad 1 ដែលមានលេខ D669,069 ត្រូវបានប្រគល់ឲ្យអតីតCEO Steve Jobs រួមជាមួយនឹងអ្នករចនាម៉ូដ Jonathan Ive និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ជាក់ស្តែង ប័ណ្ណប៉ាតង់នោះគ្រាន់តែជាការបញ្ជាក់ពីកម្មសិទ្ធិផ្តាច់មុខសំរាប់ការរចនាម៉ូដខាងក្រៅមិនរាប់ចូលឧបករណ៍គ្រឿងផ្សំ និងការរចនាម៉ូដខាងក្នុងឡើយ។

រូបភាពអតីត CEO Steve Jobs ពេលបង្ហាញណែនាំ iPad ជំនាន់ដំបូង
ការដែលទទួលបានប័ណ្ណប៉ាតង់ផ្តាច់មុខស្តីពីការរចនាម៉ូដរបស់ iPad, Apple ទទួលបានផលប្រយោជន៍ និងមានប្រៀបមិនតិចឡើយក្នុងការដោះស្រាយបញ្ហាផ្សេងៗពីគំរូរចនាម៉ូដ Tabletជាមួយក្រុមហ៊ុនដទៃផ្សេងទៀត។ ជាមួយនឹងប័ណ្ណប៉ាតង់ថ្មីនេះ Apple ក៏ទទួលបានប័ណ្ណប៉ាតង់ស្តីពីកម្មវិធី iBooks និងសំបក iPhone ផងដែរ៕
ដោយ៖ សិលាប្រភព៖ zng