បច្ចេកវិទ្យា ៖ ស្រ្តី​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ទទួល​រង​គ្រោះ​ ក្រោយ​ការ​​ផ្ទុះ​កាស​ស្តាប់​ត្រចៀក ដែល​ធ្វើ​ឲ្យ​ឆេះ​មុខ ដៃ និង​សក់​របស់​នាង កំឡុង​ពេល​នាង​ធ្វើ​ការ​ហោះ​ហើរ​ពី​ទី​ក្រុង​ប៉េកាំង ទៅទីក្រុងមែលប៊ន។ ខណៈពេល​ដែល​នាង​កំពុង​គេង ថ្ម​​ក្នុង​កាស​របស់​នាង បានឡើង​កម្តៅ ហើយ​នាង​ក៏​បាន​សម្រេច​ចិត្ត​បោះ​វា​ចោល​ទៅ​លើ​ឥដ្ឋ ហើយ​បង្កជា​​អណ្តាត​ភ្លើង​តិច​តួច។

ចំណែក​ឯ​ក្រុមហ៊ុន​ Apple ពុំ​សង​ជំងឺ​ចិត្ត​ជូន​ស្រ្តី​ជន​ជាតិ​អូស្តា្រលី​នោះ​ទេ ទោះ​បី​ជា​កាស​នោះ​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន​ Apple ក៏​ដោយ។ ក្រុមហ៊ុន​ Apple បាន​រក​ឃើញ​ថា ឧបទេ្ទវហេតុ​នេះ​បង្ក​ឡើង​ដោយ​ថ្ម​ពិល ដែល​ស្រ្តី​ម្នាក់​នោះ​ប្រើសម្រាប់​ដាក់​កាស៖ «ថ្ម​ដែលស្រ្តី​នោះ​ប្រើ​ពុំ​មាន​ម៉ាក​ត្រឹម​ត្រូវ ហើយ​មិន​ត្រូវ​តាម​ស្តង់​ដា​របស់​ក្រុមហ៊ុន​ Apple»។

/

/

យ៉ាង​ណា​មិញ ស្រ្តី​ម្នាក់​នោះ​បាន​និយាយថា៖ «កាស​នេះ​ មិន​អាច​ដំណើរ​ការ​បាន​ទេ បើ​គ្មាន​ថ្ម ហើយ​នៅ​លើ​សំបក​វេច​ខ្ចប់​របស់​កាស​នេះ ក៏​មិន​បាន​បញ្ជាក់​ថា​តើ​ថ្ម​ប្រភេទ​ណា​ ដែល​អាច​ប្រើ​បាន​ដែរ»។

ដូច្នេះ​សូម​បង​ប្អូន​មេត្តា​ប្រើ​ប្រាស់​ថ្ម​គ្រប់​ប្រភេទ ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​កន្លង​មក​មាន​ករណី​ជា​ច្រើន​ទាក់​ទង​នឹង​ការ​ផ្ទុះ​ថ្ម​ ដែល​យើង​មាន​ឧទាហរណ៍​ Sumsung Galaxy Note 7 ស្រាប់៕

/

ប្រែ​សម្រួល៖ High 

ប្រភព៖ CNET