Intel មានភាពជឿជាក់យ៉ាងខ្លាំងជាមួយស៊េរី chip Bay Trail ថ្មី នឹងជួលឲ្យបណ្តាគំរូ Laptop Touchscreen មានតំលៃថោកជាងមុន មានទិន្នផលទ្វេដង ប្រៀបជាមួយស៊េរី Atom ចាស់ និងមានរចនាម៉ូតស្តើង កម្រាស់ 8 mm។
តំលៃបណ្តាឧបករណ៍ប្រើ Windows 8 មានអេក្រង់ Touchscreen ដែលរួមមានទាំង Laptop នឹងថយចុះតំលៃច្រើន ដើម្បីធ្វើការប្រកួតប្រជែងបានល្អជាងមុន ជាមួយTablet។ នាយកប្រតិបត្តិរបស់ Intel លោក Paul Otelini បានឲ្យដឹងថា CPU Quad Core Bay Trail នឹងជា Core ដែលអាចឲ្យក្រុមហ៊ុន បានជួយបណ្តាក្រុមហ៊ុនផលិតកុំព្យូទ័រ អាចទទួលបានកំរិតដែលបាននិយាយខាងលើ។
បើសិនជាអ្នក កំពុងតែមានចំណាប់អារម្មណ៍ទៅលើបណ្តាគំរូ Laptop ស្តើងៗ ដែល Support Touchscreen ប្រើ Windows 8 នេះគឺជាដំណឹងសប្បាយមួយ ពោលតំលៃរបស់ពួកវា នឹងថយចុះមកដល់កំរិតដ៏ទាបមួយគឺត្រឹម 200 USD ប៉ុណ្ណោះ, លោក Paul Otelini និយាយនៅក្នុងពិធីប្រកាស ពីប្រាក់ចំណេញប្រចាំត្រីមាសដំបូងរបស់ Intel។

បណ្តា Laptop Touchscreen នឹងមានតំលៃថោកជាងមុន ដោយសារ Chip ថ្មីរបស់ Intel
បើទោះជាទាំង Stacy Smith និង Paul Otelini សុទ្ធតែមិននិយាយពីទំហំអេក្រង់នៃ Laptop ទាំងនោះ ប៉ុន្តែជាមួយកំរិតតំលៃ 200 USD លទ្ធភាពច្រើនបណ្តាផលិតផលទាំងនោះ ពិតជាមានទំហំអេក្រង់តូចមិនខាន៕
ដោយ៖ សិលាប្រភព៖ VExpress