Pacquiao កីឡាប្រដាល់លំដាប់ថ្នាក់ពិភពលោកសញ្ញាតិភីលីពីន អាយុ 33ឆ្នាំ ធ្លាប់ប្រកួតចំនួន59លើក ឈ្នះ54ដង ស្មើ3ដង ចាញ់2ដង ផ្តួលគូប្រកួតអោយសន្លប់ 38ដងនឹងឡើងមកការពារខ្សែក្រវ៉ាត់ប្រភេទ ធន់ធ្ងន់ (WBO) នៅថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2012 ខាងមុខនេះ។ Pacquiao នឹងឡើងសង្វៀនជាមួយ Timothy Bradley នៅសង្វៀន MGM Grand រដ្ឋ Las Vegas សហរដ្ឋអាមេរិក។ Bradley កីឡាប្រដាល់លំដាប់ថ្នាក់ ពិភពលោក សញ្ញាតិអាមេរិក អាយុ 28ឆ្នាំ ធ្លាប់ប្រកួតចំនួន29លើក មិនធ្លាប់ស្គាល់ពាក្យថាចាញ់នៅឡើយ ទេ បានផ្តួលគូប្រកួតអោយសន្លប់ 12ដងផងដែរ។ Bradly មានទំងន់ត្រឹមតែ 144 ផោនតែប៉ុណ្ណោះ ដើម្បីធ្វើការប្រកួតបានជាមួយនឹង Pacquiao បានគឺ Bradley ត្រូវតែតំឡើងនូវទំងន់របស់ខ្លួនទៅដល់ 147ផោន។


Pacquiao ជាមួយនឹងខ្សែក្រវ៉ាត់

Pacquiao ក្នុងពេលប្រកួត

Bradly ក្នុងពេលថ្លឹងទំងន់

Bradly ក្នុងពេលប្រកួត

Pacquiao និង Bradly

ប្រសិនបើ Pacquiao ឈ្នះ Bradly នោះ Pacquiao អាចនឹងជួបជាមួយនឹង Floyd Mayweather Jr. នៅចុងឆ្នាំនេះផងដែរ។



Floyd Mayweather Jr បានផ្តួលគូប្រកួតអោយសន្លប់ដោយបន្តាប់ដៃស្តាំ

ដោយ៖ រ័ត្ន