ដើម្បីជុំរុញ តម្រូវការ ក្នុងពេលវេលាដែលអ្នកប្រើប្រាស់ កំពុងរង់ចាំ iPad ជំនាន់ថ្មីបង្ហាញខ្លួនក្រុមហ៊ុន Best Buy បានចេញនូវយុទ្ធសាស្ត្រថ្មីមួយ តាមរយះការដោះដូររបស់ចាស់ យករបស់់ថ្មី តាមរយះការថែមលុយមួយចំនួន។ ជំនួសឲ្យការចំណាយលុយចាប់ពី 499 USDសំរាប់ iPad អេក្រង់ Retina ជំនាន់ទី 4 អតិថិជននឹងត្រូវចំណាយលុយតែ 200 USD ប៉ុណ្ណោះប៉ុន្តែត្រូវមាន iPad ចាស់មួយ មកដោះដូរ។

បណ្តាគំរូ iPad ដែលត្រូវបានទទួលក្នុងការដោះដូររួមមាន iPad 2 និង iPad ជំនាន់ទី 3។ បណ្តាiPad ដែលយកមកដូរទាំងនេះ ត្រូវតែនៅមានដំណើរការល្អ មិនបែកអេក្រង់ ឬក៏ចូលទឹកឡើយ។យុទ្ធសាស្រ្តនេះ ចំណេញជាងគេ គឺអ្នកដែលកំពុងប្រើប្រាស់ iPad 2 ដែលជា Tablet មិនមានអេក្រង់ Retina។

/

iPad ជំនាន់ទី 5 ក៏ដូចជា iPad Mini អេក្រង់ Retina ត្រូវបានគេសន្និដ្ឋានថា នឹងបង្ហាញខ្លួននៅខែតុលា ខាងមុខនេះ៕

ដោយ៖ សិលាប្រភព៖ VE