ក្រុមHackersពិភពលោក Anonymous ទើបនឹងបានធ្វើសកម្មភាពវាយសំរុកដើម្បីកាត់ផ្តាច់នូវសេវា(DdoS) ទៅលើWebsites ជាច្រើនរបស់បណ្តារក្រសួងរដ្ឋាភិបាល តុលាការជាន់ខ្ពស់ និងបក្សនយោបាយធំពីររបស់ឥណ្ឌា។
Anonymous បាននិយាយពីហេតុផលនៃការវាយសំរុកនេះថា ជាការសងសឹកដែលឥណ្ឌាបានធ្វើការរារាំងដំណើរការរបស់បណ្តារ website ចែករំលែកfile និង video ល្បីឈ្មោះដូចជាVimeo, DailyMotion, The Pirate Bay…

Anonymous ប្រើប្រាស់YouTube ដើម្បីប្រកាសពីយុទ្ធនាការប្រឆាំងដំណើរការInternetនៅឥណ្ឌា
កាលពីចុងខែមីនា ក្រុមហ៊ុនប្រឆាំងនឹងកម្មសិទ្ធិបញ្ញាOnline Copyrightlabs (ឥណ្ឌា) បានផ្សព្វផ្សាយដោយបង្ខំឲបណ្តារក្រុមហ៊ុនផ្គត់ផ្គង់សេវាInternet និងជំនួញទូរគមនាគមន៏របស់ឥណ្ឌាហាមឃាត់អតិថិជនមិនឲចូល website ចែករំលែករឿងភាពយន្តBollywoodពីរគឺ “3” និង “Dhammu”។បន្ទាប់ពីដឹងការហាមឃាត់នេះកាលពីពាក់កណ្តាលខែឧសភា Anonymous បានប្រារព្ធការវាយប្រហារជាបន្តបន្ទាប់ទៅលើ14 websites របស់រដ្ឋាភិបាលនិងបក្សនយោបាយ។ websiteដែលត្រូវវាយប្រហារខ្លាំងបំផុតគឺស្ថិតក្នុងវិស័យទូរគមនាគមន៏ ក្រសួងព័ត៌មាននិងអេឡិចត្រូនិច តុលាការជាន់ខ្ពស់ បក្សBJP និងបក្ស INC។ Website របស់ Copyrightlabs ក៏ដំណើរការលែងបាន៕
ដោយ៖ nanoប្រភព៖ zing