តាមប្រភពពី Notebookcheck បានឲ្យដឹងថា គំរូនាឡិកាឆ្លាតវៃ Crosbow របស់ Hyetis មានអេក្រង់TocuhScreen ដែលបានបំពាក់ដោយកញ្ចក់ Sapphire ជាមួយសមត្ថភាព អាចការពារភាពឆ្កូត បានយ៉ាងល្អ។ តួនៃនាឡិកា ធ្វើអំពីសារធាតុសេរ៉ាមិច និងទីតាញ៉ូម។ ផលិតផលត្រូវបានសន្និដ្ឋានថា អាចប្រើប្រាស់បាន (Support) ជាមួយបណ្តាឧបករណ៍ដែលប្រើ Android, iOS និង Windows Phone ផងដែរ ហើយវាក៏ Support នូវ Bluetooth, Wi-Fi, GPS, NFC រួមជាមួយបណ្តា Sensor វាស់កំដៅ វាស់កំពស់ ក៏ដូចជាជម្រៅ។
ចំនុចលេចធ្លោបំផុតរបស់ Crosbow គឺ camera 41 megapixel ជាមួយកាណុង Zeiss ស៊េរីខ្ពស់ និងមានសមត្ថភាពZoom បានផងដែរ។ ទន្ទឹមនឹងនោះ នាឡិកាក៏មានបំពាក់នូវអំពូល flash ដើម្បីជំនួយក្នុងការថតរូប ក្នុងលក្ខខណ្ឌខ្វះពន្លឺទៀតផង។ ក្រៅពីសមត្ថភាពថតរូប Smartwatch ដ៏ទំនើបរបស់ស្វីស នៅអាចថតវីដេអូ ជាមួយសម្លេងគុណភាពខ្ពស់ ដោយសារតែបានបំពាក់នូវ Microphone ដែលប្រឆាំងភាពអ៊ូអរ រំខានពីបរិយាកាសខាងក្រៅបានយ៉ាងល្អ។

ក្រុមហ៊ុនផលិត នៅបានបញ្ជាក់ឲ្យដឹងបន្ថែមថា សូម្បីតែពេលវាអស់ថ្ម លទ្ធភាពបង្ហាញនូវពេលវេលា (ម៉ោង) របស់ Crossbow ក៏មិនមានផលប៉ះពាល់អ្វីដែរ គឺម៉ោងនៅតែដើរ ដោយសារតែប្រភពថាមពលមេកានិច បានពីចលនារបស់ ក ដៃ។
បើតាមការកំណត់ Hyetis ធ្វើការដាក់លក់ SmartWatch Crossbow តែ 500 គ្រឿងប៉ុណ្ណោះ នៅលើទីផ្សារ ក្នុងតំលៃ 1.200 USD ក្នុងមួយគ្រឿង។ សំរាប់ពេលវេលា នៃការដាក់លក់ផលិតផលនេះក្រុមហ៊ុន នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!





ដោយ៖ សិលាប្រភព៖ VE