តំណាងរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីម្សិលមិញ បានទទួលស្គាល់ថា ក្រុមហ៊ុន Orbital បានចុចប៊ូតុងកំទេចកាំជ្រួច Antares ដោយសារតែរកឃើញថា វាមិនហោះឡើងខុសគន្លងគោចរ បន្ទាប់ពីបានចាកចេញពីស្ថានីយបាញ់បង្ហោះ។

/

Mark Kelly អតីតអវកាសចររបស់ NASA និងជាសមាជិកនៃក្រុមប្រឹក្សារបស់ក្រុមហ៊ុនបច្ចេកវិទ្យាអវកាស SpaceX ថ្លែងថា ការសម្រេចចិត្តបំផ្លាញចោលកាំជ្រួចនេះ គឺជារឿងត្រឹមត្រូវ។ CNN ដកស្រង់សម្ដីរបស់ Mark Kelly ឱ្យដឹងថា ៖ “ពួកគេបានបញ្ជាឱ្យកំទេចកាំជ្រួច ដើម្បីធានាថា កាំជ្រួច នេះនឹងមិនធ្លាក់ទៅលើតំបន់ដែលមានមនុស្សរស់នៅ ពេលដែលបានដឹងថា វានឹងមិនហោះតាមគន្លងគោចរ”។

/

គួររំលឹកថា កាំជ្រួចដែលមានភ្ជាប់យានអវកាសគ្មានមនុស្សបើករបស់ទីភ្នាក់ងារអវកាសអាមេរិក ត្រូវបានគេបំផ្លាញចោល បន្ទាប់ពីវាហោះចេញបានប៉ុន្មានវិនាទី ពីស្ថានីយបាញ់បង្ហោះនៅក្នុងរដ្ឋ Virginia កាលពីថ្ងៃទី ២៨តុលាកន្លងទៅ។

/

កាំជ្រួច Antares មាននាំទៅជាមួយនូវទំនិញចំនួន ២,៥តោន ក្នុងនោះមានអាហារ និង ឧបករណ៍ពិសោធ ជាដើម ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ។ នេះគឺជាភារកិច្ចទី ៣ ក្នុងគម្រោងបញ្ជូនទំនិញ ៨លើក ឡើងទៅកាន់ ISS រវាងក្រុមហ៊ុន Orbital Sciences និង NASA ។

/

/

NASA បានអះអាងថា ហេតុការណ៍ផ្ទុះកាំជ្រួចនេះ នឹងមិនប៉ះពាល់ដល់ក្រុមអវកាសចរដែលកំពុងធ្វើការនៅលើ ISS នោះទេ ព្រោះថា ពួកគេនៅមានអាហារ និងសម្ភារៈចាំបាច់ ដើម្បីប្រើប្រាស់រហូតដល់ខែមិនា ឆ្នាំក្រោយ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ CNN