តាមប្រភពពី ETNews, Apple កំពុងធ្វើកិច្ចព្រមព្រៀង ជាមួយបណ្តាក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់របស់កូរ៉េខាងត្បូង ដើម្បីអាចបង្ហាញខ្លួនផលិតផល ឲ្យបានឆាប់ នៅពាក់កណ្តាលឆ្នាំនេះ។ ការដែល Apple បង្ហាញ Tablet អេក្រង់ 12,9 inch នឹងជួយឲ្យក្រុមហ៊ុន អាចប្រកួតប្រជែងជាមួយបណ្តាTablet Android និង Window 8 បានកាន់តែល្អជាងមុន គ្រប់ទំហំទាំងអស់។

បណ្តា Laptop ជាពិសេស ultrabook ក៏កំពុងក្លាយជាប្រធានបទដែល Apple កំពុងគិតដល់។iPad 12,9 inch មានទំហំប្រហាក់ប្រហែលគ្នា ប៉ុន្តែស្រាលជាង និងថ្មកាន់បានយូរជាង ultrabook 13 inch ដែលវាមានគុណសម្បត្តិធំជាង ក្នុងការដណ្តើមយកទីផ្សារ របស់ Laptop។

/

គោលដៅផ្សេងមួយទៀតរបស់ Apple ពេលបង្ហាញខ្លួន tablet 12,9 inch គឺទីផ្សារអប់រំ និង សៀវភៅអេឡិចត្រូនិច។ Tablet អេក្រង់ទំហំធំ នឹងសក្តិសមជាង បណ្តាម៉ូដែលទំហំតូច ពេលយកទៅជំនួសឲ្យសៀវភៅក្រដាសធម្មតា៕

ដោយ៖ សិលាប្រភព៖ VE