នៅថ្ងៃទី ២៣ ខែមេសា កាលពីរយៈពេល ៧ឆ្នាំមុន មានខ្សែវីដេអូមួយដែលមានចំណងជើងថា Me At the Zoo ត្រូវបានបង្ហោះឡើងនៅលើ YouTube ជាលើកដំបូង។ ៧ ឆ្នាំក្រោយខ្សែវីដេអូរាប់ពាន់លានក៏ត្រូវបានបង្ហាញវត្តមាននៅលើគេហទំព័រចែករំលែកវីដេអូដ៏ធំបំផុតមួយនេះ។
ខ្សែវីដេអូ Me At the Zoo នេះមានរយៈពេលត្រឹមតែ ១៩ វិនាទីប៉ុណ្ណោះ និងត្រូវបានថតដោយបុគ្គលិកម្នាក់ធ្វើការនៅ YouTube ដែលបានផ្តិតយករូបភាពរបស់ស្ថាបនិកអ្នកបង្កើតគេហទំព័រមួយនេះគឺលោក Jawed Karim ខណៈពេលដែលលោកទៅដើរកំសាន្តនៅឯសួនសត្វ កាលពីថ្ងៃទី ២៣ខែមេសា ឆ្នាំ ២០០៥ ។ អំពីខ្លឹមសារ ខ្សែវីដេអូដំបូងនៅលើ Youtube នេះក៏មិនមានអ្វីដែលពិសេសនោះឡើយ។ ប៉ុន្តែ ខ្សែវីដេអូមួយនេះគឺបានបើកផ្លូវសំរាប់ខ្សែវីដេអូរាប់ពាន់លានរហូតមកដល់សព្វថ្ងៃនេះ។ ខាងក្រោមនេះគឺជាស្ថិតិតួលេខដ៏គួរអោយចាប់អារម្មណ៍ស្តីអំពីគេហទំព័រចែករំលែកវីដេអូ ធំបំផុតនៅលើពិភពលោក YouTube ៖
- ក្នុងមួយនាទីមាន ៦០ ម៉ោង video ត្រូវបាន upload ឡើងទំព័រ YouTube, ១ម៉ោង video ត្រូវបានបង្ហោះឡើងក្នុងមួយវិនាទី- ជាង ៤ ពាន់លាន video ត្រូវបានទស្សនាក្នុងមួយថ្ងៃ- ជាង ៣ ពាន់លានម៉ោង video ត្រូវបានទស្សនាក្នុងមួយខែនៅលើ YouTube- Video ដែលត្រូវបានបង្ហោះឡើង YouTube ក្នុងរយៈពេលមួយខែ គឺមានចំនួនច្រើនជាងបើធៀបជាមួយ video ដែលក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធើណែតនាំមុខគេក្នុងប្រទេសអាមេរិក ផលិតក្នុងរយៈពេល៦០ ឆ្នាំ។
- ឆ្នាំ ២០១១ ,YouTube មានជាង ១០០០ ពាន់លានដងនៃចំនូនចូលទស្សនា គឺប្រហាក់ប្រហែលនឹងមនុស្សម្នាក់ៗនៅលើពិភពលោកទាំងមូលទស្សនា ១៤០ ដងនៃវីដេអូនៅលើ YouTube ។១០ ខ្សែវីដេអូដែលល្បីបំផុតនៅលើ YouTube ៖