គោលដៅថ្មីមួយទៀតរបស់ Manchester United បានចាប់ផ្តើមធ្វើការហើយ គឺដេញថ្លៃយកកីឡាករ Cesc Fabregas របស់ Barcelona យកមកចូលក្នុងក្រុម សំរាប់រដូវកាល ២០១៣-១៤ ។
ក្រុមបិសាចក្រហមរបស់អង់គ្លេស បានបោះថ្លៃអោយកីឡាករ Cesc Fabregas ២៥ លានផោនសំរាប់ផ្ទេរមកលេងនៅ ទឹកដី Old Trafford ។ តំលៃ ២៥ លានផោននេះ គឺជាតំលៃដែលក្រុមBarcelona ធ្លាប់បដិសេធម្តងទៅហើយ គឺជាតំលៃដែលអោយដោយ អតិតក្រុមរបស់ Fabregasគឺ Arsenal ។ តែលើកនេះតំលៃ ២៥ លានផោន របស់ក្រុម Manutd ត្រូវបានក្រុម Barcelonaយកមកពិចារណាវិញ ។ យើងនឹងរង់ចាំមើលថាតើ Cesc Fabregas យល់ព្រមផ្ទេរទៅលេងនៅទឹកដី Old Trafford ឬក៏អត់ ?Cesc Fabregas ធ្លាប់ជាយុវជន និង កីឡាករឆ្នើមមួយរបស់ Arsenal ដែលលេងបាន ៣០៣ ប្រកួតស៊ុតបាន ៥៧ គ្រាប់ ។ ផ្ទេរទៅក្រុម Barcelona ក្នុងតំលៃ ២៥,៤ លានផោន ក្នុងឆ្នាំ ២០១១ ជួយអោយក្រុម Barcelona ឈ្នះ Copa Del Ray ២០១១-២០១២ និង La Liga ២០១២-២០១៣ ផងដែរ ៕
ដោយ ៖ កុសលប្រភព ៖ bbc